កូរ៉េ ៖ ប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូងមូនជេអ៊ីន បាននិយាយថា ការគ្មានអាវុធនុយក្លេ អ៊ែលើឧបទ្វិបកូរ៉េ គឺជាគោលបំណងតែមួយគត់ ដែលមិនអាចបោះបង់ចោល។ ប្រទេស កូរ៉េខាងត្បូង ប្រទេសកូរ៉េខាងជើង បានព្រមព្រៀង នៅក្នុងកិច្ចពិភាក្សាផ្លូវការលើកដំបូង របស់ពួកគេ ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ថានិងដោះស្រាយរាល់បញ្ហាឧបទ្វិបកូរ៉េ ទាំងអស់ តាមរយៈកិច្ចសន្ទនា និងពិនិត្យឡើងវិញ នូវកិច្ចពិភាក្សាយោធា ដើម្បីជៀសវាង ជម្លោះដោយចៃដន្យ។ ភាពតានតឹងបានកើនឡើង លើឧបទ្វិបកូរ៉េ ដោយសារកម្មវិធី អាវុធ នុយក្លេអ៊ែរ និងមីស៊ីល របស់ប្រទេសកូរ៉េខាងជើង។ នៅក្នុងសន្ទរកថា អំឡុងសន្និសីទ សារព័ត៌មាន លោក មូនជេអ៊ីន និយាយថា រដ្ឋាភិបាល និងបន្តធ្វើការឆ្ពោះទៅរក ការទទួល បានមកវិញនូវ កិតិយស និងភាពថ្លៃថ្នូរបស់ អតីត ស្ត្រីបំរើផ្លូវភេទ សំរាប់ ក្មេងស្រី និងស្ត្រី ដែលត្រូវបានបង្ខំឲ្យធ្វើការ ក្នុងផ្ទះបនអំឡុងសង្គ្រាមជប៉ុន។ ប៉ុន្តែលោក ក៏បានបញ្ជាក់ផងដែរ ពីប្រវត្តិសាស្ត្រ ដែលនិងទុកមួយឡែក ពីកិច្ចប្រឹងប្រែងរួមដែលនៅ តែបន្តជាមួយប្រទេសជប៉ុន រួមមានទាំងការការពារសន្តិភាពលើឧបទ្វិបកូរ៉េ ប្រឆាំង ការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង៕
ប្រធានាធិបតីកូរ៉េខាងត្បូង រក្សាជំហរលុបបាត់នុយក្លេអែរក្នុងឧបទ្វីបកូរ៉េ