កំពង់ចាម ៖ ត្រឹមរយៈពេលតែមួយយប់ប៉ុណ្ណោះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នង នៅស្រុក២ផ្សេងគ្នា ត្រូវបានអគ្គីភ័យ លេបត្របាក់និងធ្វើអោយស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត ។
លោក សំ ណាល់ អធិការ នគរបាល ស្រុកបាធាយបានអោយដឹងថា នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ ៖ ៤៥ នាទី នៅភូមិ ផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីអគ្គីភយ័កើតឡើង បានធ្វើអោយឆេះផ្ទះមួយខ្នងរបស់ឈ្មោះ ហោ ផល្លា ភេទ ប្រុសអាយុ ៤៧ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ មានទំហំ 5គុណ១៦ ធ្វើអំពីថ្ម ខាងមុខប្រក់សង្ក័សី។
លោកអធិការបន្តថា សំភារៈនៅក្នុងផ្ទះឆេះទាំងអស់និងម៉ូតូ១គ្រឿង។លោក អធិការបានបន្តថា ពេលប្រតិបត្តិការ សង្គ្រោះយើងប្រើរថយន្តពន្លត់អគ្គីភយ័ចំនួន ៤គ្រឿង បាញ់ទឹកអស់ចំនួន ១២ឡាន ។
លោកអអិការបញ្ជាក់ថា អគ្គីភយ័ នេះបណ្ដាល មកពីទុស្សេខ្សែភ្លើង។បច្ចុប្បន្ន ផ្ទះនេះត្រូវបានពន្លត់ទាំងស្រុងហើយ។
ដោយឡែក នៅយប់ថ្ងៃដដែលនោះ វេលាម៉ោង២២ និង៣០នាទី នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានអគ្គីភយ័ ឆេះផ្ទះមួយខ្នងទំហំ ៤ម៉ែត្រកន្លះ គុណ ៥ម៉ែត្រ ជាកម្មសិទ្ទរបស់ឈ្មោះ កន ឃី ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ រឹត សល់ អាយុ ៣៧ឆ្នាំ ព្រមទាំងម្តាយ ឈ្មោះ យឹម ណាង អាយុ ៩០ឆ្នាំ។
លោក ខេង ស្រេង អធិការ នគរបាល ស្រុកចំការលើ បាន អោយដឹងថា ក្នុងហេតុការណ៍នេះ បានបណ្តាលអោយស្ត្រីចំណាស់ម្នាក់ឈ្មោះ យឹម ណាង ស្លាប់ ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត រួមនិងសំភារៈដែលមាននៅក្នុងផ្ទះ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង៕ សុភ័ណ្្ឌ