សិស្ស​មួយចំនួន​បាន​រួច​ពី​ចង្កូម​មជ្ជ​រាជ ដោយសារ​ភ្លេចប៉ាស្ព័រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

​តាម​កាសែត Mirror ៖ប្រភព​មួយ​ឲ្យ​ដឹងថា មាន​សិស្ស​មួយចំនួន​បាន​ត្រូវ​បង្ខំ ចិត្ត​ចាក​ចេញពី​ព្រលានយន្តហោះ ហើយ​ពុំ​បានរួម​ដំណើរ​នឹង ជើងហោះហើរ “​ព្រហ្ម​លិខិត​” 4U 9525 ដែល​ជួប​គ្រោះថ្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍Germanwings ព្រោះ​ពួកគេ​ភ្លេច​លិខិតឆ្លងដែន​នៅ​ស​ណ្ខា​គារ ។​
​អាណាព្យាបាល​របស់​សិស្ស​ទាំងអស់​កំពុងតែ​ភ័យ​បារម្ភ ដោយ​ទន្ទឹងរង់ចាំ​ព័ត៌មាន​របស់​កូន​ខ្លួន បន្ទាប់ពី​សាលា Haltern am See នៅ​អាល្លឺម៉ង់ អះអាងថា មាន​សិស្ស​មួយចំនួន​ត្រូវ​បង្ខំ​ឲ្យ​វិល​ត្រលប់មក​សណ្ឋាគារ ដោយសារ​ពួកគេ​ភ្លេច​លិខិតឆ្លងដែន ។​

​មុននេះ កាសែត​ទាំងឡាយ​បាន​ចុះផ្សាយ​ពី​រឿង​សិស្ស​មាន​អាយុ​ពី ១៥ ទៅ ១៦ ឆ្នាំ ចំនួន ១៦ នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ កាលពី​ថ្ងៃទី ២៤ មីនា ម្សិលមិញ ។ គេ​ពុំ​ដឹង​មាន​សិស្ស​ណាខ្លះ​ដែល​សំណាងល្អ ព្រោះតែ​ភ្លេច​ប៉ាស្ព័រ​នោះទេ ។​

​គេ​គ្រាន់តែ​ដឹងថា សិស្ស​ទាំងនេះ​ទើបតែ​បញ្ចប់​កម្មវិធី​ប្តូរ​បទពិសោធន៍​នៅ​សាលា​រដ្ឋ​១ នា​ប្រជុំជន Caltalan, Llinars del Valles ។​
​ប្អូនៗ​ទាំងនេះ បានមក​នៅ llinars del Valles ចំនួន ៩ ថ្ងៃ ដើម្បី​ធ្វើ​កម្មសិក្សា​នៅ​វិទ្យាស្ថាន Giola ។​​បច្ចុប្បន្ន គេ​កំពុង​រង់ចាំ​ព័ត៌មាន​ផ្លូវការ ៕

roi-may-bay-o-phap​ជើងហោះហើរ 4U 9525 ដែល​ជួប​គ្រោះថ្នាក់ បន្ទាប់ពី​ហោះហើរ​ពុំបាន​១​ម៉ោង​ផង​

roi-may-bay-o-phap2កងកម្លាំង​សង្គ្រោះ​នៅ​កៀក​កន្លែងកើតហេតុ​