ប្រធានាធិបតី ស៊ីមបាវ៉េ ទុកពេលដល់មន្ត្រីជាន់ខ្ពស់ ឲ្យប្រគល់ប្រាក់ពុករលួយត្រឡប់មកវិញ ក្នុងយុទ្ធនាការមានឈ្មោះថា ច្រកចេញលើកលែងទោស 3 ខែ
ប្រធានាធិបតី ស៊ីមបាវ៉េ លោក អ៊ីមឺសឹន ណាងហ្កាវ៉ា បានដាក់ចេញនូវយុទ្ធនាការប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ ដោយទុកពេល 3 ខែ ដល់មន្ត្រីទាំងឡាយ ដែលយកប្រាក់មូលនិធិក្នុងរបបកាន់អំណាចរបស់អតីតប្រធានាធិបតី រ៉ូបឺត មូហ្កាបេ ឲ្យប្រគល់ប្រាក់ត្រឡប់មកវិញ និងលើកលែងទោស ជាយុទ្ធនាការមានឈ្មោះថាច្រកចេញលើកលែងទោស3 ខែ ។
លោកប្រធានាធិបតី ណាងហ្កាវ៉ា នៅតែអំពាវនាវឲ្យមានសាមគ្គីភាព ស្រឡាញ់គ្នា និង ធ្វើការដើម្បីអនុវត្តតាមការប្ដេជ្ញារបស់គណបក្ស ZANU PF ។ លោក ណាងហ្កាវ៉ា បញ្ជាក់ថា ប្រទេស ស៊ីមបាវ៉េ មិនដូចប្រទេស ស៊ីមបាវ៉េ ពេលមុនឡើយ ព្រោះរដ្ឋាភិបាលបច្ចុប្បន្ន ផ្ដោតទៅលើបញ្ហាសំខាន់ទាំងនោះ គឺ ការបង្រួបង្រួម សេចក្ដីស្រឡាញ់ ធ្វើការងារ ប៉ុន្តែទទួលស្គាល់ថា មានគំនិតច្រើន ក្នុងការដឹកនាំប្រទេសមួយ ។
ចំណែកអតីតប្រធានាធិបតី រ៉ូបឺត មូហ្កាបេ និងភរិយា បានគាំទ្រដល់លោកប្រធានាធិបតី ណាងហ្កាវ៉ា ដែលធ្វើយុទ្ធនាការ ប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ ដែលមានឈ្មោះថា ច្រកចេញលើកលែងទោស 3 ខែ ដោយលោក មូហ្កាបេ ធានាធ្វើជាអ្នកនាំមុខក្នុងយុទ្ធនាការប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ និងប្រកាសដល់មន្ត្រីជាន់ខ្ពស់ឲ្យអនុវត្តតាមយុទ្ធនាការរបស់លោកប្រធានាធិបតី ណាងហ្កាវ៉ា ។
លោក មូហ្កាបេ បញ្ជាក់ថា លោកគ្មានសម្ពាធឲ្យគាំទ្រយុទ្ធនាការនោះឡើយ ព្រមទាំងជំរុញដល់ប្រជាជន ស៊ីមបាវ៉េ ធ្វើកិច្ចការដើម្បីសាមគ្គីភាព និងគាំទ្រដល់លោកប្រធានាធិបតី ណាងហ្កាវ៉ា ។
ទុកពេល៣ខែឲ្យប្រគល់លុយពុករលួយចូលរដ្ឋវិញ
ប្រធានាធិបតី ស៊ីមបាវ៉េ ទុកពេលដល់មន្ត្រីជាន់ខ្ពស់ ឲ្យប្រគល់ប្រាក់ពុករលួយត្រឡប់មកវិញ ក្នុងយុទ្ធនាការមានឈ្មោះថា ច្រកចេញលើកលែងទោស 3 ខែ
ប្រធានាធិបតី ស៊ីមបាវ៉េ លោក អ៊ីមឺសឹន ណាងហ្កាវ៉ា បានដាក់ចេញនូវយុទ្ធនាការប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ ដោយទុកពេល 3 ខែ ដល់មន្ត្រីទាំងឡាយ ដែលយកប្រាក់មូលនិធិក្នុងរបបកាន់អំណាចរបស់អតីតប្រធានាធិបតី រ៉ូបឺត មូហ្កាបេ ឲ្យប្រគល់ប្រាក់ត្រឡប់មកវិញ និងលើកលែងទោស ជាយុទ្ធនាការមានឈ្មោះថាច្រកចេញលើកលែងទោស3 ខែ ។
លោកប្រធានាធិបតី ណាងហ្កាវ៉ា នៅតែអំពាវនាវឲ្យមានសាមគ្គីភាព ស្រឡាញ់គ្នា និង ធ្វើការដើម្បីអនុវត្តតាមការប្ដេជ្ញារបស់គណបក្ស ZANU PF ។ លោក ណាងហ្កាវ៉ា បញ្ជាក់ថា ប្រទេស ស៊ីមបាវ៉េ មិនដូចប្រទេស ស៊ីមបាវ៉េ ពេលមុនឡើយ ព្រោះរដ្ឋាភិបាលបច្ចុប្បន្ន ផ្ដោតទៅលើបញ្ហាសំខាន់ទាំងនោះ គឺ ការបង្រួបង្រួម សេចក្ដីស្រឡាញ់ ធ្វើការងារ ប៉ុន្តែទទួលស្គាល់ថា មានគំនិតច្រើន ក្នុងការដឹកនាំប្រទេសមួយ ។
ចំណែកអតីតប្រធានាធិបតី រ៉ូបឺត មូហ្កាបេ និងភរិយា បានគាំទ្រដល់លោកប្រធានាធិបតី ណាងហ្កាវ៉ា ដែលធ្វើយុទ្ធនាការ ប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ ដែលមានឈ្មោះថា ច្រកចេញលើកលែងទោស 3 ខែ ដោយលោក មូហ្កាបេ ធានាធ្វើជាអ្នកនាំមុខក្នុងយុទ្ធនាការប្រមូលប្រាក់ពុករលួយត្រឡប់មកវិញ និងប្រកាសដល់មន្ត្រីជាន់ខ្ពស់ឲ្យអនុវត្តតាមយុទ្ធនាការរបស់លោកប្រធានាធិបតី ណាងហ្កាវ៉ា ។
លោក មូហ្កាបេ បញ្ជាក់ថា លោកគ្មានសម្ពាធឲ្យគាំទ្រយុទ្ធនាការនោះឡើយ ព្រមទាំងជំរុញដល់ប្រជាជន ស៊ីមបាវ៉េ ធ្វើកិច្ចការដើម្បីសាមគ្គីភាព និងគាំទ្រដល់លោកប្រធានាធិបតី ណាងហ្កាវ៉ា ៕