ភ្នំពេញ:ជនសង្ស័យស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោ បន្ទាប់ពីឆែកឆេរក្នុងបន្ទប់ជួលរកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច។
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០ទាបភ្លឺ ថ្ងៃទី១៧ខែមករាឆ្នាំ២០១៨ ចំនុចផ្លូវលំ ភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ ឈ្មោះមុំសុខចន្ថា អាយុ ២៨មុខរបរ មិនពិតប្រាកដ ទី២ ឈ្មោះ សៅ បុប្ផា អាយុ ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។
បើតាមសម្តី លោក ជាង ហុកសែ អធិការរង បានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងៗ?នោះបាន រូបលោកបានទទួលដំណឹងពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើថា មានជនសង្ស័យស្រី២នាក់ខាងលើជួញដូរថ្នាំញៀនយ៉ាងសក្មនៅក្នុងភូមិ ដោយមានការរាយកាតណ៍ពីរប្រជាពលរដ្ឋ រូបលោកបានដឹកនាំកម្លាំង នៃអធិការដ្ឋានខណ្ឌដង្កោ ចុះទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ២នាកលខាង់ ស្រាប់តែរកឃើញនូវថ្នាំ ប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច សង្ស័យជាសាធាតុញៀន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតហើយក៍បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិនគបាល ព្រែកកំពឹស រួចបានយកមកទៅសាកសួរបន្តទៀតនៅអធិការខណ្ឌដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់នោះបាន សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន ។
សមត្ថកិច្ចបានដកហូត ថ្នាំប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច ថង់សំរាប់ច្រកថ្នាំមួយចំនួន និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួច ជនសង្សយ័ព្រមទាំង វត្ថុតាំង ត្រូវសមត្ថកិច្ច កសាងសំនុំរឿងបញ្ជួននិង ឃុំខ្លួននៅអធិការដ្ធានខណ្ឌដង្កោ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី៕