ជម្លោះ​ក្នុង​មុខរបរ​ចាប់​ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់​បង្ខាំង​តាម​ទំនើងចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ មាន​កើត​ជម្លោះ​មួយ បានកើត​ឡើង​ដោយសារ​តែមាន​មុខរប​របើក​ផ្ទះសំណាក់​ដូចគ្នា​ជាហេតុ​ធ្វើឱ្យ​ភាគី​ម្ខាង​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​សមត្ថកិច្ច បាន​ចាប់​ភាគី​ជម្លោះ​ម្ខាង​ទៀត​បង្ខាំ​ទុក្ខ​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ម្ចាស់ផ្ទះ​សំណាក់​យីហោ​ត្រ​ពាំ​ថ្លឹង ត្រូវបាន​គេ​ស្គាល់​ជា​សមត្ថកិច្ច ហើយ​បាន​ចាប់​ស្ត្រី​ម្ចាស់ផ្ទះ​សំណាក់ យីហោ​៣​ដុល្លារ​បង្ខាំង​ទុក បើទោះបី​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្ដរាគមន៍​ក៏ដោយ​នោះ ។​

​ក្រោយពី​ហេតុ​កម្លាំង​សមត្ថកិច្ច បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ត្រូវបាន​គេ ស្គាល់​ជា​សមត្ថកិច្ច និង​រំដោះ​ស្ដ្រី រង​គ្រោះជា​ម្ចាស់​សំណាក់​៣​ដុល្លារ​មក​ក្រៅ​វិញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ដោយសារតែ​នាពេល​កន្លងទៅ​ធ្លាប់​ឈ្លោះ​គ្នា​ពី​ការរកស៊ី​ដោយ​ផ្ទះសំណាក់​នៅក្បែរ​គ្នា​នោះ លុះ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ នេះ​ម្ចាស់​ផ្ទះសំណាក់​ទាំងពីរ​ក៏បាន​ឈ្លោះ​គ្នា​ម្ដងទៀត ហើយ​ភាគី​ស្ត្រី​ម្ចាស់​ផ្ទះសំណាក់​យីហោ​៣​ដុល្លារ​ត្រូវបាន​ភាគី​ម្ខាង​ទៀត​ចាប់​បង្ខាំង​ទុក​តាម​ទំនើងចិត្ត​តែម្តង​៕1324

01323

1325