ភ្លើង​ឆេះ​ផ្ទះ​ឈើ​១​ខ្នង និង​សម្ភារៈ​សរុប​ជាង​៧០​លាន​រៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

ព្រៃវែង ៖ ផ្ទះ​ឈើ​១​ខ្នង​រួមជាមួយ​សម្ភារៈ​ជាច្រើន​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ព្រៃ​ស្នួល​.​ឃុំ​គោ​ខ្ទ​ក​.​ស្រុក​កំពង់ត្របែក​.​ខេត្តព្រៃវែង​។​

បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នេះ​មាន​ទំហំ​៨×៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​សរសរ​បេតុង​.​ប្រក់​ក្បឿង​.​ជញ្ជាំង​ដែក​ម្ចាស់​ឈ្មោះ​ខៀវ​.​សូ​ភេទ​ស្រី​អាយុ​៦៧​ឆ្នាំ​។​

​តាម​របាយការណ៍​ឲ្យ​ដឹង​បន្តថា​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​នោះទេ គឺ​គ្រាន់តែ​បាត់បង់​នូវ​សម្ភារៈ​ដែល​អគ្គីភ័យ​លេប​ត្របាក់​រួមមាន​ស្រូវ​ចំនួន​៤​តោន​.​ម៉ាស៊ីនកិនស្រូវ​១​គ្រឿង​.​ម៉ាស៊ីន​បូ​ប​ទឹក​១​គ្រឿង​.​មាស​៣​តម្លឹង​៥​ជី​.​ប្រាក់រៀល​៣​លាន​រៀល​.​ប្រាក់​ដុល្លារ​៣.៥០០​ដុល្លារ​.​កង់​១​គ្រឿង​.​កង្ហា​៤​គ្រឿង​.​ទូ​ដាក់​ខោអាវ​២.​ជង្រុក​ស្រូវ​ទំហំ​៤×៥​ម៉ែត្រ​សង់​អំពី​ឈើ​ប្រក់​ដែក​១​ខ្នង​.​ទូរទស្សន៍​កូ​ល័​រ​១​គ្រឿង​.​បន្ទះ​សូ​ឡា​អាគុយ​១​កំ​ប្ល៉េ​រ​.​ប្លង់ដី​.​សំបុត្រកំណើត និង​ឯកសារ​សំខាន់ៗ​ជាច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​៧៤​លាន​រៀល​។

​ករណីនេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មូលហេតុ​មកពី​ឆ្លង​ចរន្ត​អគ្គីសនី​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​បែបនេះ​៕