ប៉ោយប៉ែត ៖ ស្ត្រីម្នាក់រងរបួសធ្ងន់បន្ទាប់ពីការវាយប្រហាពីដំរីព្រៃឈ្មោលមួយក្បាល បានជាន់ទាំងកម្រោល កាលពីវេលារំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នៅភូមិដំណាក់ក្សាន ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្នោះ ចក់ គឹមណៃ អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងមានទីលំនៅភូមិទួលពង្រឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ស្ត្រីរងគ្រោះរងរបួសធ្ងន់បាក់ឆ្អឹងជំនីខាងស្តាំខ្ទេចតែម្តងខណៈកំពុងដេកមនិដឹហខ្លួន ហើយត្រូវដំរីខាងលើធាក់មួយជើង និងយកប្រមោយទាញសំពត់តង់កៅស៊ូដំពូលរោងស្នាក់នៅកម្ទេចចោលថែមទៀត។
តាមបុរសជាប្តីស្ត្រីរងគ្រោះឈ្មោះ តក់ ស្រស់ អាយុ៣១ឆ្នាំ និយាយថា គាត់ និងគ្រួសារមកពីខេត្តឧត្តរមានជ័យ មកចំណុចកើតហេតុកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែទើបរកការងារបានធ្វើ(កាប់ដំឡូង)រយៈពេល៧ថ្ងៃ លុះព្រឹកថ្ងៃទី១៨ នេះ ក៏ជួបរឿងអកុសលកំពុងដោយដេកលង់លក់ត្រូវសត្វដំរីព្រៃដ៌ធំមួយក្បាលខាងលើ ធ្វើការវាយប្រហារបង្ករបួសធ្ងន់ធ្ងរតែម្តង។ក្រោយកើ
តហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងស្រុកសំពៅលូន ដើម្បីជួយសង្គ្រោះបឋមបន្ទាប់មកក៏ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
តាមប្តីជនរងគ្រោះអះអាថា គ្រួសារគាត់ក្រីក្រណាស់មានកូនស្រីតូចៗ៣នាក់ ផ្ញើនៅជាមួយប្អូនស្រីឱ្យជួយមើលថែទាំនៅឯស្រុកកំណើត សូម្បីតែទូរស័ព្ទកញ្ចាស់មួយក៏គ្មានប្រើដែរ និងសំណូមពរដល់សប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយដល់គ្រួសារគាត់ផង។
សួមបញ្ជាក់ផងដែរថា ថ្មីនេះ ដំរីព្រៃឈ្មោលមួយក្បាលនេះ បានទៅឈនៅមុខសាលារៀនបឋមសិក្សាថ្មបាំង ឋិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រំខានដល់សិស្សមិនបានទៅសិក្សាអស់មួយរយៈ លុះពេលយប់ដំរីនេះបានទៅដេកនៅព្រៃបរិថាពេលថ្ងៃទើបវាចេញមកអុកឡុកអ្នកស្រុកវិញ៕