កំពង់ស្ពឺះយុវជន២នាក់ក្នុងចំណោមបក្សពួកមួយក្រុមត្រូវបានកម្លាំងនគរបាលស្រុកគងពិសីសហការជាមួយជំនាញព្រហ្មទណ្ឌខេត្តធ្វើការស្រាវជ្រាវឃាត់បាន កាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០១៨នៅភូមិស្វាយជ្រំ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយអោយដឹងថា យុវជន២នាក់ដែលនគរបាលឃាត់មានឈ្មោះទី១ កាន សាន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្វាយជ្រំ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ សាន់ សំណាង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បក្សពួកក្រុមជនដៃដល់ជាច្រើនអ្នកកំពុងរត់គេចខ្លួន។ចំណែកយុវជនរងគ្រោះមានឈ្មោះស៊ីម ឧសភា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅក្នុងភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ខាងត្បូងវត្តអង្គតាភេម ប្រហែល២៥០ម៉ែត្រ ភូមិស្រែមាន់ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីហិង្សាចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ បង្កដោយជនល្មើស១ក្រុមបានស្ទាក់គប់ និងវាយជនរងគ្រោះឈ្មោះ ស៊ីម ឧសភា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង បណ្តាលឲ្យរបួសក្បាលខាងស្តាំ ផុងលលាដ៏ ថ្ងាស់ និងរលាត់ដៃជើង ១១កន្លែង ។
មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិបានជិះម៉ូតូចេញពីរាំក្លិប ក្នុងវត្តអង្គតាភេម ពិធីបុណ្យឆ្លងសមិទ្ធផល ពេលមកដល់ចំនុចកើតក្រុមជនល្មើស បានស្ទាក់គប់និងវាយឱរបួសធ្ងន់ហើយគេចខ្លួនបាត់ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ហើយស្លាប់ ។នគរបាលបានសន្និដ្ឋាន ជាករណីរាំប៉ះគ្នា។រហូតដល់ ថ្ងៃទី១៧.០១.២០១៨ ការិ.ធ្ងន់បានចុះសហការស្រាវជ្រាវ ឃាត់ខ្លួនជនល្មើស២នាក់:
១.កាន សាន ភេទប្រុស២២ឆ្នាំ នៅភូមិស្វាយជ្រំ ឃុំស្រង់ ស្រុកគងពិសី២.សាន់ សំណាង ភេទប្រុស១៨ឆ្នាំ នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ។
ចំណែកជនសង្ស័យ២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ហើយបន្តស្រាវជ្រាវបក្ខពួកនៅសេសសល់កសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕