កំពង់ឆ្នាំង ៖ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈ កម្មា ធិការ សុវត្ថិភាពចរាចរណ៌ ផ្លូវគោកខេត្ត បានអំពាវអោយប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៌ ជាប្រចាំ ដើម្បីសុខសុវត្ថិភាព ខ្លួនយើង និងអ្នកដទៃ ។
មានប្រសាសន៍បែបនេះ នៅក្នុងការចុះ ពង្រឹង សុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ។ លោក ចេង ញ៉ាន់ អភិបាលរងខេត្តបានថ្លែង ថាៈ នៅស្រុកកំពង់លែងយើងនេះ កាលដើម ឡើយមិនសូវមានផ្លូវខ្វាត់ខ្វែង និងមានផ្លូវ ក្រាលកៅស៊ូដូចសព្វថ្ងៃនេះទេ ។
ប៉ុន្តែសព្វថ្ងៃមានផ្លូវក្រាល កៅស៊ូ ផ្លូវក្រាលគ្រួស ក្រហមខ្វាត់ខ្វែង រីឯប្រជាពលរដ្ឋមានជីវភាពសមរម្យ មានម៉ូតូជិៈស្ទើគ្រប់ផ្ទះ ម្លោះហើយចរាចរណ៌ តាមដងផ្លូវក៍មមាញឹកដែរ ។ ហេតុនេះហើយ ក្នុងនាមគណៈកម្មការសុវវត្ថិភាព ចរាចរណ៌ផ្លូវគោកខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរូមគោរពច្បាប់ចរាចរណ៌ ទាំង អស់គ្នា ដូចជាមិនត្រូវបើកបរហួសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ឋិពលជាតិស្រវឹង មិនត្រូវប្រើ ប្រាស់សាធាតុញៀន ក្នុងពេលបើកបរ និងមិនត្រូវបើកបរក្នុងស្ថានភាព ងងុយដេកជាដើម ព្រោះតាម ការស្រាវជ្រាវរបស់ក្រសួងសាធារណៈការ ក៍ដូចជា គណៈកម្មាជាតិ សុវត្ថិភាពចរាចរណ៌ បានអោយ ដឹងថាៈ កត្តាគ្រោះថ្នាក់កើតឡើងច្រើន គឺបណ្តាលមកពីចំណុចទាំងអស់ខាងលើនេះ ។ ជាមួយគ្នានេះ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៌ផ្លូវគោក ក៍បានអំពាវនាវអោយបងប្អូនអ្នកបើកបរយានយន្ត ទាំង អស់សូមបើកបរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដូចជាការបើកវ៉ាជែង បត់ឆ្វេង បត់ស្តាំ ជា ដើម ។ ក្រៅពីនោះអ្នកបើករថយន្តត្រូវពាក់ខ្យែក្រវ៉ាត់ អ្នកជិៈម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងមានកញ្ចក់ មើលក្រោយ បើកបរសូមត្រូវប្រកាន់ស្តាំ ។
ទន្ទឹមនោះ ម្ចាស់យានយន្តត្រូវត្រួតពិនិត្យរថយន្តរបស់ ខ្លួន មុន ចេញដំណើរនឹងសូមប្រកាន់ខ្ជាប់នូវក្រមសិលធម៌របស់អ្នកបើកបរ ដោយចេះយោគយល់ អធ្យា ស្រ័យគ្នាទៅវិញទៅមក ។ . ក្នុងឱកាសនោះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន អោយដឹងថាៈថ្ងៃនេះ យើងបានធ្វើការអប់រំនិងផាកពិន័យទៅតាមច្បាប់ចរាចរណ៌ផ្លូវគោក ចំពោះ អ្នកបើកបរមិនពាក់មួកសុវត្ថិភាពចំនួន១ម៉ឺន៥ពាន់រៀល បន្ទាប់មកយើងបានប្រគល់ជូន មួកសុវត្ថិភាព ថ្មី ទៅគាត់វិញចំនួន១ ។ លោកក៍បានបញ្ជាក់ទៅបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់មួកទាំងនោះថាៈ ថ្ងៃនេះផាកពិន័យអស់ប្រាក់តែបានមួក ហើយបើថ្ងៃក្រោយមិនពាក់មួកទេ តែកាលណាចាប់ផាកពិន័យ គឺពិន័យហើយគ្មានមួកអោយទៀតនោះទេ ។
លោកក៍បានបញ្ជាក់ដែរថាៈ គណៈកម្មការសុវត្ថិភាព ចរាចរណ៌ផ្លូវគោកខេត្តកំពង់ឆ្នាំង បានទទួលមួកសុវត្ថិភាព ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន២៥០មួកហើយបានចែកលើកទី១ នៅក្រុង កំពង់ឆ្នាំងមានចំនួន ៩៣មួក និងលើកទី២នៅស្រុកកំពង់លែងនេះ ចំនួន៨៥មួក សល់ប៉ុន្មាននឹងបន្ត ចែកតាមស្រុកដទៃទៀត៕