ភ្នំពេញ ៖ ដោយមើលឃើញថា គ្រោះអគ្គីភ័យបានកើតមានឡើងជាបន្តបន្ទាប់ នាំឲ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជាថ្មីម្តងទៀតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូល រួម ក្នុងការទប់ ស្កាត់ ការកើតមានគ្រោះអគ្គីភ័យដែលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយដែលបង្ក ឡើង ដោយ សារមនុស្ស។
នៅក្នុងរបាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានគូសបញ្ជាក់ ថា អគ្គីភ័យគឺជាគ្រោះថ្នាក់ដ៏កាច សាហាវមួយដែលជាបញ្ហាប្រឈមរបស់សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិ ភាពជូនដល់ប្រជាពលរដ្ឋ ដោយសារតែអគ្គីភ័យនេះតែងតែកើត មានច្រើននៅតាមបណ្តាទី ប្រជុំជន ដែលកំពុងមានការអភិវឌ្ឍន៍ និងមានការប្រើប្រាស់ថាមពល និងសំភារៈអគ្គិសនីដែលងាយ បង្កអោយ មានគ្រោះអគ្គីភ័យ ប្រសិនបើមានការធ្វេស ប្រហែស ឬមិនប្រុងប្រយ័ត្ននោះ។
ដូច្នេះទាមទារអោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការ និងទប់ស្កាត់អោយបានគ្រប់ៗគ្នា ជាពិសេសអង្គភាពជំនាញ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជននូវចំណេះដឹងក្នុងការប្រើប្រាស់បំពង់ ពន្លត់អគ្គីភ័យបានត្រឹមត្រូវ រួមនឹងបំពាក់នូវ ឧបករណ៍ ទាំងនេះអោយបានគ្រប់គ្រាន់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវអនុក្រឹត្យលេខ១៣១អនក្រ.បក ស្តីពីលក្ខខណ្ឌ និងវិធានការនានាស្តីពីការគ្រប់គ្រង ការបង្ការ និង ការ ពន្លត់អគ្គីភ័យ ចុះថ្ងៃទី១៦ ខែសីហា ឆ្នា២០១៧ ដែលមានគោលបំណង កំណត់ពីការគ្រប់គ្រង ការបង្ការ និងការពន្លត់អគ្គីភ័យអោយមានប្រសិទ្ធភាពខ្ពស់លើការស្តុក ទុក ការដឹកជញ្ជូន ការលក់ ការផលិត ការកែច្នៃ ការប្រើប្រាស់សារធាតុងាយឆេះ ឬងាយផ្ទុះ ឆេះចេញជាប្រភពភ្លើង ឬប្រភពកម្តៅ ដែលអាចបង្កអោយមានអគ្គីភ័យ៕