បាត់ដំបង ៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបតិ្តការបង្ក្រាបទីតាំងល្បែងស៊ីសងអាប៉ោង១កន្លែងឃាត់ខ្លួនមនុស្សចំនួន៤នាក់។
លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបនិងជាអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៦-២០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។
ជាលទ្ធផលសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ,១. ឈ្មោះ អៀក គឹមហេង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ជាមេបាញ់អាប៉ោង ។២. ឈ្មោះ ឆុញ ឈាន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ជាអ្នកលេង។៣. ឈ្មោះ ហួត ហ៊ុច ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ជាអ្នកលេង ។៤.សឿន ឌឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ជាអ្នកលេង ។
វត្ថុតាងដកហូតរួមមាន ៖ ចានសម្រាប់បាញ់គ្រាប់អាប៉ោងចំនួន១មេគ្រាប់អាប៉ោងចំនួន ៤គ្រាប់ កម្រាលសម្រាប់ចាក់អាប៉ោងចំនួន១។
បច្ចុប្បន្ន ក្រុមអ្នកញៀនលេងល្បែងស៊ីសងខាងលើ រួមនិងវត្ថុតាងត្រូវបានឃាត់ប្រគល់អោយទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕ សុផល