​ម្ចាស់ផ្សារ​ក្រុង​ព្រៃវែង​នៅតែ​បន្ត​យក​ភាស៊ី​​ពីអ្នក​លក់ដូរ​​តាម​ប​ញ្ជើ​ល្អី​លើ​ចិញ្ចើមផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2018 ក+ ក-

ព្រៃវែង ៖ ប្រជា​ពលរ​ដ្ធ​លក់ដូរ​កំ​ពិ​ច​កំប៉ុក​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​.​កា​ធុន​មានដូចជា​ពោត​ស្ងោ​.​ជ្រក់​.​ម៉ាំ​.​ត្រួយ​រាំង​.​ព្រលិត​.​ផ្ទី​.​ខ្វិត​។​ល​។​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ក្រុង​ព្រៃវែង​ស្ថិតក្នុង​សង្កាត់​កំពង់លាវ​.​ក្រុង​ព្រៃវែង​.​ខេត្តព្រៃវែង​ក៍​ត្រូវបាន​ប្រធាន​ផ្សារ​មួយ​នេះ​បណ្តោយ​ឲ្យ​កូនចៅ​បន្ត​ដើរ​យក​ភាស៊ី​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​នាយករ​ដ្ធ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាយ​យ៉ាងធ្ងន់ធ្ងរ​។ បើតាម​ប្រជា​ពលរ​ដ្ធ​ដែល​អ​ង្អុ​យ​លក់​ទាំងចាស់ទាំងក្មេង​បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ពួកគាត់​ខ្លះ​រស់នៅ​តាម​បណ្តា​ស្រុក​ជិតៗ​ជាយក្រុង​បន្ទាប់​ទំនេរ​ពី​ការងារ​បង្កបង្កើន​ដំណាំ​ស្រូវ​ក៍​បាននាំគ្នា​ខិតខំ​ដាំ​ដំណាំ​ពោត​បន្លែ​ធម្មជាតិ​នៅតាម​ក្បាលដី​បន្តិចបន្តួច​ក្បែរ​ផ្ទះ​គ្រាន់​បាន​ហូប​។​

ខណៈដែល​ហូប​មិន​អស់​ក៍​នាំគ្នា​បេះ​ដាក់​កា​ធុន​.​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​ដោយ​ខ្លះ​ជិះ​កង់​យកមក​ដាក់​អង្គុយ​នៅលើ​ចិញ្ចើមផ្លូវ​ចំណុច​ខាងលើនេះ​ថ្ងៃ​ណា​លក់ដាច់​បាន​ប្រាក់​២.៣​ម៉ឺន​រៀល​គ្រាន់​ផ្គត់ផ្គង់​គ្រួសារ​និង​ឲ្យ​កូន​រៀនសូត្រ​។​តែបើ​ថ្ងៃ​ណា​លក់​មិន​អស់​បានត្រឹមតែ​៥០០០៛​ទៅ​១០០០០​រៀល​ប៉ុណ្ណោះ​។​ពលរដ្ឋ​បន្តទៀតថា​ការលក់ដូរ​របស់​ពួកគាត់​មិនជា​អាជីព​ប្រចាំថ្ងៃ​នោះទេ​លក់​ខានៗ​ថ្ងៃ​ណាប​ន្លែ​លាស់​ល្អ​ហូប​មិន​អស់​៤.៥​ថ្ងៃ​បេះ​យកមក​លក់​ម្តង​ទៅ​។​ហើយ​ថ្ងៃ​ណា​បាន​តិចពេក​ដើរ​ប្រមូល​ទិញ​ពី​អ្នកជិតខាង​យកមក​លក់​ខ្លះទៅ​ដើម្បី​កុំ​ឲ្យ​ខាត​ជើង​។​
​ពលរដ្ឋ​បញ្ជាក់​បន្ថែមថា ពួកគាត់​លក់​នេះ​គឺ​បាន​បង់លុយ​ទៅ​ឲ្យ​ខាង​ភាស៊ី​ក្នុង​ម្នាក់​ខ្លះ​៥០០៛​ទៅ​១០០០​រៀល​និង​បង់​ឲ្យ​ទៅ​ម្ចាស់ផ្ទះ​ដែល​ពួកគាត់​អង្គុយ​លក់​ចំ​តាម​មុខផ្ទះ​គេ​ក្នុង​ម្នាក់​២០០០៛៣០០០​រហូតដល់​៥០០០​រៀល​ទៀត​។​ក្រៅពីនោះ​មិនបាន​បង់​ឲ្យ​ស្ថាប័ន​ណា​ទៀត​ទេ​។​ពលរ​ដ្ធ​អង្គុយ​លក់​មានការ​ងឿងឆ្ងល់​ថា​ពួកគាត់​មិនមែន​អង្គុយ​ក្នុង​ផ្សារ​ផង​!​លក់​

នៅតាម​ចិញ្ចើមថ្នល់​សោះ​ហេតុ​អី​បានជា​អ្នកយក​ភាស៊ី​មក​យកលុយ​ដែរ​?!​ណាមួយ​កន្លង​ពួកគាត់​ឮ​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​នាយករ​ដ្ធ​មន្ត្រី​មានប្រសាសន៍ថា​ហាម​មិន​ឲ្យ​ប្រធាន​ផ្សារ​ឬ​អ្នកយក​ភា​សុ​ី​ដើរ​យកលុយ​ពី​ប្រជា​ពលរ​ដ្ធ​ដែល​ខំ​ដាំ​បន្លែ​បន្លុក​បន្តិចបន្តួច​យកមក​ដាក់​អង្គុយ​លក់​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​និង​កា​ធុន​ទៀត​ទេ​ចុះ​ហេតុ​អី​បានជា​ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង​នេះ​នៅតែ​បន្ត​យក​យ៉ាង​គឃ្លើន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្តេច​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក់​ថ្ងៃ​ណា​លក់​មិនសូវ​ដាច់​គ្រាន់តែ​បង់​ឲ្យ​ភាស៊ី​និង​ថ្លៃ​តាម​មុខផ្ទះ​គេ​អស់​ល្មម​មិនបាន​សល់​ទេ​។​

ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ​លោក​ម៉ន​នី​.​បណ្ឌិត​អភិបាលក្រុង​ព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​រូបលោក​ទើប​មក​ឡើងកាន់តំណែង​ជា​អភិបាលក្រុង​ថ្មី​ប្រហែល​១០​ថ្ងៃនេះ​ទេ​!​ហើយក៍​ពុំទាន់​បានទទួល​ព៌​ត​មាន​នេះដែរ​!​សូម​អរគុណ​ចំពោះ​ភ្នាក់ងារ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ដែល​បាន​ជួយផ្តល់​ព៌​ត​មាន​!​តែមួយ​រយៈ​នេះ​លោក​ជាប់រវល់​ប្រជុំ​រហូត​!​ចាំ​លោក​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​។​បើ​មានរឿង​បែបនេះ​មែន​ក្នុងនាម​ជា​អភិបាលក្រុង​ក៍​មិន​ព្រងើយកន្តើយ​ដែរ​ត្រូវតែមាន​ចំណាត់ការ​ព្រោះនេះ​ជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន​.​សែន​ហាម​ដាច់ខាត​មិន​ឲ្យ​ប្រធាន​ផ្សារ​ឫ​អ្នកយក​ភា​សុ​ី​យកលុយ​ពី​ពលរ​ដ្ធ​លក់ដូរ​តាម​កញ្ជើ​.​ក​ញ្ជ្រែ​ង​.​ល្អី​.​កា​ធុន​នោះទេ​។ ពាក់​ព​ន្ធ័​រឿង​នេះដែរ​ភ្នាក់ងារ​យើង​មិនអាច​ទំនាក់ទំនង​សូម​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​សា​.​លាង​ប្រធាន​ផ្សារ​បានទេ​៕