កណ្តាល ៖ ក្រុមគ្រួសារជនរងគ្រោះអំពាវនាវសុំឱ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវដើម្បីនាំយកឃាតករមកផ្តន្ទាទោសខណៈជនរងគ្រោះបាត់បង់មាសជិត៣តម្លឹង លុយជាង២ពាន់ដុ ល្លារ និងម៉ូតូ១គ្រឿង។
កាលពីវេលាម៉ោង០៦និង០០នាទីព្រលប់ ថ្ងៃទី២១ មករា ឆ្នាំ២០១៨ បុរសចំណាស់ម្នាក់ត្រូវបានម្ចាស់ផ្ទះសំណាក់យីហោ ” សំណាងណាស់ ” ដែលស្ថិតនៅក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រទះឃើញដេកស្លាប់ ក្នងបន្ទប់លេខ១១។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន សុភាព អាយុ៥៨ឆ្នាំ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន មានទីលំនៅបច្ចុប្បន្នភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯជនសង្ស័យជាស្ត្រីម្នាក់ដែលជនរងគ្រោះឌុបចូលផ្ទះសំណាក់ជាមួយគ្នា។
តាមការបំភ្លឺពីសំណាក់ម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២១ មករា ២០១៨ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងឌុបមនុស្សស្រីម្នាក់ចូលផ្ទះសំណាក់។ លុះដល់ម៉ោង១៣និង៤៣នាទី មនុស្សស្រីនោះបានចេញមកក្រៅបន្ទប់ ធ្វើជានិយាយទូរស័ព្ទថា ទៅយកគ្នាទៀត ពេលនោះអ្នកយាមមិនចាប់អារម្មណ៍ក៏ឲ្យចេញទៅ។លុះដល់ម៉ោង០៦និង០០នាទីល្ងាច ម្ចាស់ផ្ទះដឹងថាលើសម៉ោង ក៏មកប្រាប់ស្រាប់តែឃើញទ្វារហើប ក៏រុញទ្វារចូលទៅប្រទះឃើញសាកសពតែម្តង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។ ជនរងគ្រោះត្រូវជនឃាតករចាក់ចំនួន១៧កាំបិទស្ទើរសុះខ្លួន ហើយក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានទ្រព្យសម្បត្តិនិងម៉ូតូជនរងគ្រោះគេចខ្លួន ដោយបន្សល់ទុកនូវភួយពណ៌ផ្កាឈូក១ កន្សែងពណ៌ក្រហមប្រលាក់ឈាម១ ខ្នើយពណ៌ ស គ្របមុខជនរងគ្រោះ១ កំរាលពូកពណ៌ផ្កាឈូកប្រលាក់ឈាម ខោទ្រនាប់ពណ៌ក្រហម១ នៅលើពូកផ្នែកចុងជើង វ៉ែនតាពណ៌ខ្មៅដងខ្មៅ១ ស្រោមអនាម័យ២មិនទាន់ប្រើ ច្រាស់ដុះធ្មេញ២មិនទាន់ប្រើ សាប៊ូ២កូនដុំ ទឹកសុទ្ធ១ដប ជើងមាន់១កញ្ចប់ វិទ្យុទាក់ទង១គ្រឿងម៉ាកម៉ូតូឡា ខោជើងវែងពណ៌ត្រេអី អាវយឺតដៃវែងពណ៌ សខ្មៅលាយខៀវ អាវវាលឃ្លៀកដៃខ្លីពណ៌ខ្មៅ ស្រោមជើងមនុស្សស្រី១គូ ពណ៌ខ្មៅ មួកសុវត្ថិភាពចំនួន១ ខ្សែរ កលោហធាតុព ណ៌លឿងមានបន្តោង១ខ្សែ ស្រោមជើងពណ៌ខ្មៅ១គូ ស្បែកជើង១គូរ នាឡិកាដៃពណ៌មាស ពាក់នៅដៃខាងឆ្វេងសព ខ្សែចង្កេះប្រាក់១ខ្សែ កាំបិតចុងស្រួចដងខ្មៅលាយស ប្រឡាក់ឈាមចំនួន១ ទឹកបរិសុទ្ធមិនទាន់ប្រើចំនួន២ដប។
អ្នកស្រី ជឹង តុល ភរិយាទី២របស់សពបានរៀបរាប់ថា ស្វាមីរបស់គាត់មានកូនសរុបទាំងអស់៨នាក់ ស្រី៣នាក់ ហើយស្វាមីរបស់គាត់ជាទាហាន និងជាអ្នកកាសែតផងដែរ ហើយរកស៊ីបើកហាងម៉ាស្សា។ ប្តីរបស់គាត់បានចេញពីហាងនៅម្តុំទួលគោកកាលពីម៉ោង៩ព្រឹកថ្ងៃទី២១ មករា ២០១៨ ដោយប្រាប់ថា ទៅជួបម្ចាស់ផ្ទះដែលធ្លាប់ជួលបើកហាងនៅស្រុកអង្គស្នួល។ លុះម៉ោងជាង៤រសៀលទូរសព្ទ័លែងចូល ហើយរហូតដល់ម៉ោងជាង៦ព្រលប់ៗទើបដឹងថាស្វាមីត្រូវគេសម្លាប់ក្នុងផ្ទះសំណាក់ ហើយទ្រព្យសម្បត្តិដែលប្តីបានយកទៅជាមួយមានម៉ូតូសេ១២៥ ឆ្នាំ២០១៧ពាក់ស្លាកលេខ 1GG.7785 មួយគ្រឿង ខ្សែ ក មាស១តម្លឹង៦ជី ជញ្ចៀនត្រា១តម្លឹង និងលុយជាង២.០០០ដុល្លារ រួមជាមួយប្រាក់រៀលមួយចំនួនទៀត។ អ្នកស្រីបានដាក់ការសង្ស័យទៅលើស្រីកំណាន់របស់ស្វាមីដែលជាស្រីម៉ាស្សាម្នាក់ឈ្មោះ ពៅ ព្រោះធ្លាប់តាមទាន់ម្តងនៅក្នុងផ្ទះសំណាក់ជាមួយគ្នា ហើយក៏សូមសំណូមពរឱ្យសមត្ថកិច្ចជួយស្រាវជ្រាវវែកមុខឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផង ដើម្បីឱ្យវិញ្ញាណខន្ត័ប្តីបានទៅកាន់សុខគតិភាព។
លោករវៈសេនីយន៍ត្រី ភាព ផល្លា អធិការរងទទួលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួលបា នប្រាប់ថា ករណីនេះសមត្ថកិច្ចបានកំពុងដុតដៃដុតជើងស្រាវជ្រាវដើម្បីវែកមុខឃាតករដើ ម្បីនាំយកមកទទួលទោសតាមច្បាប់៕