ធ្លាយទុយោឆួលក្លិនប្រេងម៉ាស៊ូត សន្លប់កម្មករប្រុសស្រី១០៥នាក់ នៅរោងច្រកកាត់ដេរ NNK3
កោះកុង ៖ កម្មករប្រុស-ស្រីចំនួន១០៥នាក់បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងច្រកកាត់ដេរ NNK3នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះនៅតំសេដ្ឋកិច្ចពិសេស ខេត្តកោះកុង។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក នាយកដ្ឋានអប់រំផ្សព្វផ្សាយ។
បន្ទាប់ពីករណីដួលសន្លប់កើតឡើងភ្លាម កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍សង្គ្រោះនិងស្រាវជ្រាវរកពីមូលហេតុបឋម ដែលធ្វើឲ្យកម្មករដួលសន្លប់យ៉ាងច្រើនបែបនេះ។
តាមសេចក្តីរាយការណ៍បឋមពីនគរបាលបានឲយដឹងថា ហេតុការណ៍នេះមកពីទុយោប្រេងម៉ាស៊ូត នៅខាងក្រៅមានការបែកធ្លាយ បណ្តាលឲ្យកង្ហារស្រូបក្លិនចូលក្នុងរោងចក្រ ទើបធ្វើឲ្យកម្មករដួលសន្លប់បែបនេះ៕