គ.ជ.ប បញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ លើនីតិវិធីសម្រាប់ការបោះឆ្នោតតំណាងរាស្ត្របិ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប) នៅរសៀល ថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០១៨ នេះ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលនៃការបើកទូលាយ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ។
កម្មវិធីនេះ បានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយមានការចូលរួមពីបណ្តាគណបក្សនយោបាយចំនួន៧ តំណាងអង្គ ទូតនានាប្រចាំនៅកម្ពុជា តំណាងអង្គការមិនមែនរដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការ បោះឆ្នោតរាជធានី ខេត្ត ព្រមទាំងក្រមអ្នកសារព័ត៌មានចំនួន១៨អង្គភាព សរុបប្រមាណជាង២០០នាក់ផងដែរ៕