ព្រះសីហនុ ៖ ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដ៏រាំរ៉ៃ នៅតំបន់អូរកូនដំរី ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំដែងអារម្មណ៍រីករាយក្រោយពេលដែលតុលាការចេញដីកា រក្សាការពារលើដីពួកគាត់ដែលកំពុងមានទំនាស់ជាមួយអ្នកមានលុយ និងមានអំណាច។
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដ៏រាំរ៉ៃ នៅតំបន់អូរកូនដំរី ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំដែងអារម្មណ៍រីករាយ ខណៈដែល រដ្ឋបាលខេត្ត ដឹកនាំដោយ លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកា រក្សាការពារ ចុះទៅពិនិត្យ និង វាស់វែងដីទំនាស់ខាងលើពីក្រុម អ្នកមានទ្រព្យធនបានធ្វើប្លង់ខុសទីតាំង និង រំលោភយកដីរបស់ប្រជាពលរដ្ឋចំនួន១០៥គ្រួសារ នៅលើទំហំដីចំនួន ជាង២៣ហិចតា។
នេះបើតាមការអោយដឹងពី លោក ម៉ន ស៊ីណា ជាអ្នកតំណាងអោយ ប្រជាពលរដ្ឋទាំង១០៥គ្រួសារនៅក្នុងតំបន់នោះ។
បងស្រី ឈ្មោះ មុំ ជាប្រជាពលរដ្ឋ រងគ្រោះ ដោយសារក្រុមអ្នកមាន ទ្រព្យធនមួយក្រុម បានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ដើម្បីរំលោភយកដីរបស់គាត់បាន អោយដឹងថា៖ ដីនេះបងស្រីបានកាប់ឆ្ការព្រៃនិងកាន់កាប់ដី តាំងពីឆ្នាំ១៩៩៩មកម្លេះ កាលនោះដីនេះមានសត្វសាហាវរស់នៅដូចជា សត្វខ្លា ដំរី ជ្រូក ព្រៃ ជា ដើម ដើម្បីយកមកសង់លំនៅដឋាននិងដាំដំណាំ។ រហូតមកដល់ ឆ្នាំ ២០១០ និងឆ្នាំ២០១៥ ទើបឃើញលេច មុខ ក្រុម អ្នកមានលុយ និងមានទ្រព្យដាក់គ្រឿងចក្រ មកឈួសឆាយ បំផ្លាញផ្ទះសំបែង និងផលដំណាំរបស់ពួក គាត់ (ប្រជាពលរដ្ឋ)ចោលអស់ រួចចោទថា ប្រជាពល រដ្ឋដែលកំពុងរស់នៅ លើ ដីទំនាស់នេះថាជាដី គេមានប្លង់ប័ណ្ណកម្មសិទ្ធិ។ដែលមានទីតាំង នៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ។
លោក ម៉ន ស៊ីណា តំណាងអោយប្រជាពលរដ្ឋទាំង១០៥ គ្រួសារបានអោយដឹងថា៖ដីដែលមានទំហំជាង២៣ហិចតា នៅក្នុងតំបន់នេះ គឺជាដីរបស់ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដមែន ព្រោះកាលពីឆ្នាំ១៩៩៧ បងប្អូនតស៊ូ កាប់ឆ្ការ ប្រឈម និង សត្វព្រៃដ៏កាចសាហាវមានដូចជា ខ្លា ដំរី ពស់ រមាស ខ្ទីងជាដើម។
រហូតមកដល់ឆ្នាំ២០១០ទើបឃើញមាន ឈ្មោះអ្នកមកប៉ុនប៉ងប្លន់យកដីពលរដ្ឋ អ្នកអត់មានឯកសារ ១-ង៉ែត ស៊ីមី, ២-យាន សំបូរ ,៣-ស៊ិន សឿន ពួកអ្នកមានប័ណ្ណ ១-លីហុងស៊ិន, ២-ហួតឃៀម ,៣-ឌៀប ឆេងស៊ីម ,៤-ម៉ីឌីន្ទណាត្យា,និងចុងក្រោយឈ្មោះហ៊ឹម សុវណ្ណរី និង ប៉ុន សារឿន ជាអ្នករត់ ការ ស្ទើរគ្រប់រឿងក្នុងបរិវេនដីអូរដំរីទាំងមូលនេះ។
ហើយប្រជាពលរដ្ឋដែលរងគ្រោះនោះត្រូវបានក្រុមអ្នកមានលុយនិងមានទ្រព្យធននេះបណ្តេញចេញដោយគ្មានក្តី អាណិតអាសូរ។
លោក ស៊ីណា បានបន្តថាៈ ការប្តឹង ផ្តល់ដីនៅតំបន់នេះ កាលនោះប្រជាពលរដ្ឋបានប្តឹងចាញ់គេរហូត ទើបដល់ពេលនេះ តុលាការ កែប្រែប្រព័ន្ធ យុត្តិធម៌អភិបាលខេត្តព្រះសីហនុ ឯក ឧត្តម យន្ត មីន បានយកចិត្តទុកដាក់ លើបង ប្អូនប្រជាពលរដ្ឋក្រោមការចង្អុរបង្ហាញពីសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តណា អោយអភិបាល ខេត្ត នោះ ជាអ្នកដោះស្រាយ។ទើបពេលនេះបងប្អូនយើងមានសង្ឃឹមថា នឹងបានដីរបស់ពួកគាត់មកវិញជាក់ជាពុំខានឡើយ។ ស្ថិតនៅក្ន្ង ឳកាសនោះដែរ លោក ហ៊ូ សុផាត មេភូមិ ៤ ឃុំ អូរត្រេះ ស្រុក ស្ទឹងហាវ បានបញ្ជាក់អោយដឹងថា៖ ដីទំនាស់នេះគឺមានទីតាំងស្ថិតនៅក្រុម៥ភូមិ៤ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។ហើយការអះអាងនេះគឺផ្ទុយពីអ្វីដែលក្រុមអ្នកមានទ្រព្យថា ដីនេះគឺស្ថិតនៅក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក មេភូមិ ហ៊ូ សុផាត បានបញ្ជាក់បន្ថែមថាៈតាំងពីឆ្នាំ២០០០មក លោក បាន ចូលរួម សហការ ជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ដើម្បី ដើរធ្វើជំរឿន ប្រជាពលរដ្ឋដែលមកតាំងទីលំនៅទីនេះគឺមានចំនួន១៨០គ្រួសារ ហើយគ្រួសារនីមួយៗពួកគាត់មានផ្ទះសំបែងនិងផលដំណាំហូបផ្លែរៀងៗខ្លួន។ លោក ថាៈក្រោយមកមិនដឹងជាហេតុអីបានជាក្រុមអ្នកមានលុយនិងមាន អំណាច មួយក្រុមចុះមក រុះរើ ផ្ទះសំបែង និងឈូសឆាយផលដំណាំ របស់ ប្រជាពលរដ្ឋចោល យ៉ាងនេះគាត់ក៏មិនដឹងដែរ។
ជាចុងក្រោយ លោក មេភូមិ ហ៊ូ សុផាត តំណាងអាជ្ញាធរ និង ជាអ្នកតំណាង អោយប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ បានធ្វើការសំណូមពរទៅដល់ថ្នាក់ដឹក នាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា ប្រមុខដឹកនាំ សូមមេត្តាជួយរកយុត្តិធម៌និងជួយ បងប្អូនប្រជាពលរដ្ឋអោយបានដីសង់លំនៅឋានរស់នៅទីនេះវិញផង៕