ជិះម៉ូតូមកដួលសន្លប់មុខការិយាលយ័នគរបាល
កំពង់ចាម ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវសុខៗស្រាប់តែដួលសន្លប់ដោយមិនដឹងមូលហេតុ តែសំណាងល្អបាន នគរបាលចរាចរ ដែលកំពុងធ្វើការនៅទីនោះជួយសង្គ្រោះទាន់ពេលវរលា បង្ករអោយមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង០០នាទី នៅចំនុចផ្លូវកែង មុខការិយាល័យចរាចរណ៍ជើងទឹក។
ស្រី្តរងគ្រោះមានឈ្មោះ យិន ផល្លី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុក កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន អះអាងថា នាង ខ្យល់គ ។
ដោយមានការជួយសង្គ្រោះបឋមជនរងគ្រោះក៏បានដឹងខ្លួន ហើយសម្ថកិច្ចបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យនិងទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅមន្ទីរពេទ្យ៕ សុ ភណ្ឌ័