ព្រះសីហនុ ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីសង្ស័យថាប្រើអំពើហិង្សា នៅម៉ោង៩និង១០នាទី ថ្ងៃទិ២៧ ខែមករា ឆ្នាំ២០១៨ ។ យុវជនអ្នកលេង កាំបិតប៉័ងតោ នេះមាន ឈ្មោះ ផៃ តុលា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋានអ៉ីនវីតូ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ៤ សង្កាត់៤.ក្រុងខេត្តព្រះសីហនុ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៉ីនវីតូ ដូចគ្នា មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុបាន រងរបួសចំនួន៣កន្លែង គឺ
របួសចំសៀតផ្កាខាងស្ដាំ១កន្លែង របួសចំថ្ងាស ១កន្លែងរបួសចំក្បាល១កន្លែង មូលហេតុដោយសារខឹងពេលមកបើកប្រាក់ខែឱ្យមិនទាន់ ទើបកើតជាកំហឹង ហើយត្រូវគេនិយាយបង្អាប់លេងផងនោះ រូបគេក៏ស្ទុះទៅយកកាំបិតប៉័ងតោ មកកាប់ជនរងង្គ្រោះតែម្តងទៅ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថដកហូបានរួមមាន៖កាំបិតបុ័ងតោចំនួន១ ទួរស័ព្ទដៃចំនួន១គ្រឿង មូតូចំនួន១គ្រឿង ម៉ាកTODAY ។ ពេលនេះជនបង្កត្រូវសមត្ថកិច្ចក្រុង ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
អ្នកលេងបុ័ងតោម្នាក់ ត្រូវអាវុធហត្ថក្រុងព្រះសីហនុចាប់ខ្លួន