កំពង់ចាម ៖ កូនប្រសារប្រុសម្នាក់ បានប្រើអំពើហឹង្សា ដោយយកកាំបិត កាប់ជើងម្តាយក្មេករបួសជាទំងន់ ព្រោះតែសួរកប្រពន្ធ មិនដឹងបាត់ទៅណា។
លោក ជា ជួន អធិការនគរបាលស្រុក កងមាស បានអោយដឹងថា យោងពាក្យបណ្តឹងរបស់ឈ្មោះ ស្រ៊ី យី ភេទប្រុសអាយុ25ឆ្នាំ ចុះថ្ងៃទី 27ខែមករា ឆ្នាំ2018 មានទីលំនៅភូមិអង្គរបានទី2 ឃុំអង្គបាន បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ ហ៊ានសេងហាក់ ភេទប្រុសអាយុ48ឆ្នាំ ត្រូវជាឪពុកមាសាច់ថ្លៃ មានទីលំនៅភូមិឃុំជាមួយគ្នា ពីបទហិង្សាដោយចេតនា កាលពីថ្ងៃទី26 ខែមករា ឆ្នាំ2018 ម៉ោង23:30នាទី ឈ្មោះខាងលើ បានយកកាំបិតខ្វែវកាប់ទៅលើជីដូនឈ្មោះ ប៉ូ អៀន ភេទស្រី អាយុ82 ឆ្នាំ នៅភូមិអង្គរបានទី2 ឃុំអង្គរបានបណ្តាលឲ្យរងរបួសជើងស្តាំមួយកន្លែងកំរិតមធ្យម។
មុនពេលកើតហេតុ ឈ្មោះ ហា៑ន សេងហាក់ មានទំនាស់ជាមួយប្រពន្ធ ហើយប្រពន្ធរត់គេចបាត់ពីផ្ទះ។
ពេលនោះកូនប្រសារ សា៑ងហាក់ ក៏សួរម្តាយក្មេកតែម្តាយក្មេកឆ្លើយថាមិនដឹង ដោយខឹងពេកក៏កាប់ម្តាយក្មេកតែម្តង។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបណ្តឺងសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនមុខសញ្ញាមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ ៖ សុ ភ័ណ្ឌ