ប៉ោយប៉ែត ៖ មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត់៥០៣ លោកឧត្តមសេយ៍ត្រី ឃួន ជឿន បាន និងកំពុងការរិះគន់យ៉ាងខ្លាំងពីសំណាក់កូនចៅក្រោមឱវាទ និងប្រជាពលរដ្ឋថា បើកដៃឲ្យកូនចៅជំនិត២នាក់ រកស៊ីបទល្មើសឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀងចំការគ ដែលឋិតក្នុងភូមិចំការគ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពច្បាស់ការបញ្ជាក់ថា កូនចៅលោកឧត្តសេនីយ៍ត្រី ឃួន ជឿន ២នាក់ ខាងលើនោះ ម្នាក់មានឈ្មោះ ឆៃ និងម្នាក់ទៀតឈ្មោះ រ៉េត ដែលជាដៃស្ដាំរបស់លោក ឃួន ជឿន តែម្ដង។
ប្រភពដដែលលើកឡើងថា ចំពោះលោក វិឆៃ វិញ គីជាអ្នកជំនាញនាំម៉ូតូគេចពន្ធពីប្រទេសថៃតាមច្រករបៀង រីឯលោក រ៉េត វិញគីជាអ្នកនាំឈើគ្រញូងខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងខាងលើដូចគ្នាដែរ។
ប្រភដដែលអះអាងថា ការនាំឈើគ្រញូង និងម៉ូតូគេចពន្ធដែលអ្នកទាំង២នាក់នោះ គេនាំចូលកម្ពុជានៅពេលយប់ ឬក៏ពេលថ្ងៃតាមឱកាស ឬអ្នករត់ការឲ្យសញ្ញា។មិនតែប៉ុណ្ណោះ ក្រៅពីការនាំម៉ូតូគេចពន្ធ ឬឈើគ្រញូងចូលមកកម្ពុជានោះ នៅ មាននាំរថយន្តចង្កូតស្ដាំ និងទំនិញគ្រប់ប្រភេទនៅតែបន្តជារៀងរាល់ថ្ងៃ យប់ បើទោះជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យមន្ត្រីបិទច្រករបៀង នៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ ក៏លោកឧត្តមសេយ៍ត្រី ឃួន ជឿន មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត៥០៣ នៅតែបណ្ដោយឲ្យកូនចៅនាំយកបទល្មើសចូលមកកម្ពុជាតាមច្រករបៀងដែលលោកគ្រប់គ្រងដដែល។
សូមបញ្ជាក់ថា កន្លងមកលោកឧត្តមសេយ៍ត្រីរួបនេះ បានធ្វើសន្និសីទកាសែតប្រកាសបិទច្រករបៀងផងដែរ ពាក់ពន្ធបទល្មើសឆ្លងដែន តែផ្ទុយទៅវិញ បានសង្ស័យបណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើសកម្មភាព ផ្ទុយពីបទបញ្ជារបស់ខ្លួន និងផ្ទុយពីបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដែលធ្វើឲ្យបាត់បង់ពន្ធចូលរដ្ឋជាច្រើនក្នុង១ខែៗ តាមរយៈការនាំចូលម៉ូតូ/រថយន្តចង្កូតស្ដាំ សេរីទំនើបៗ និងទំនិញគេចពន្ធជាដើម។
ជុំវិញរងការររិះគន់នេះ លោកឧត្តមសេយ៍ត្រី ឃួន ជឿន មេបញ្ជាការទាហានកងការពារវរៈព្រំដែនល្បាត់៥០៣មិនអាចទំនាក់ទំនងបានឡើយ ព្រោះទូរស័ព្ទចូល៥ដងដែរ តែគ្មានអ្នកទទួល៕