ឡានដឹកជ្រូកក្រឡាប់ធ្លាក់រាយពេញផ្លូវ នៅស្រុកពញាក្រែក
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ រថយន្តដឹកជ្រូកំួយគ្រឿងបានក្រឡាប់ធ្លាក់ជ្រូកពាសពេញចំការដំឡូង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦~១៣៧ លើផ្លូវជាតិលេខ ០៨ ស្ថិតក្នុងភូមិអូរព្រីង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជ្រូកនេះគឺពួកឈ្មួញលួចនាំឆ្លងដែនចេញមកពីប្រទេសវៀតណាម តាមច្រករបៀងនានា ជាប់ព្រំដែននឹងស្រុកពញាក្រែកនេះយប់ៗតែម្ដង៕