ភ្នំពេញ ៖ គណបក្សសិទ្ធិមនុស្ស ត្រូវបានប្រកាសរំលាយោយបាជូនដំណឹងទទៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។
ការសម្រេចរំលាយបក្សនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។ នេះបើតាមលិខិតជូនដំណឹងរបស់លោក សឺន ស៊ូបែរ្តិ៍ ជម្រាបទៅក្រសួងមហាផ្ទៃ។
សូមរំលឹកថា គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៧ ក្រោមការដឹកនាំរបស់លោក កឹម សុខា។ គណបក្សនេះ ធ្លាប់បានចូលរួមការបោះឆ្នោតសកលឆ្នាំ២០០៨ ដោយទទួលបានអាសនៈចំនួន៣ ក្នុងរដ្ឋសភាផងដែរ។ នៅឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី បង្កើតទៅជាគណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមប្រជែងបោះឆ្នោតសកលឆ្នាំ២០១៣ ហើយគណបក្សសិទ្ធិមនុស្ស បានជ្រើសតាំងលោក សឺន ស៊ូបែរ្តិ៍ ជាប្រធាន៕