បាត់ដំបង ៖ បទល្មើសនេសាទបាន និងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រែងនៅតំបន់អភិរក្សឡូត៍លេខ២ ដោយបំផ្លិចបំផ្លាញធនធានមច្ជជាតិយ៉ាងធ្ងន់ធ្ងរនៅរដូវទឹកស្រកខណៈមេពូជត្រីកម្រមួយចំនួនបានមកប្រមូលផ្ដុំក្នុងតបន់ទីទំនាបដែលនៅមានទឹក។
តាមប្រភពច្បាសការណ៍មួយបានអោយដឹងថាបទល្មើសនេសាទ(បរណរ៉ាវ)កំពុងកើតយ៉ាងពេញបន្ទុកនៅតបន់អភិរក្សឡូត៍លេខ២ ដែលជាឡូត៍នេសាទធំជាងគេនៅក្នុងប្រទេសកម្ពុជាមានផ្ទៃដីប្រមាណ៥ម៉ឺន៣ពាន់ហិកតា ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងដោយមិនមានការបង្ក្រាបអោយបានស៊ីជំរៅដើម្បីរក្សាបាននូវធនធានមច្ជជាតិនៅទឿយទេ ដោយគ្រាន់តែការចុះទៅបង្ក្រាបរបស់មន្ដ្រីជំនាញរដ្នបាលជុលផល នឹងអាជ្ញាធរខេត្តបាត់ដំបងមួយរយៈពេលកន្លងមកនោះ ដោយគ្រាន់តែជាសំដែងល្ខោនដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះធាតុពិតការបង្ក្រាបបទល្មើសនេសាទទាំងនោះគ្រាន់លើស្នាកម្លាក្អែក។
ប្រភពខាងលើបានបន្ដទៀតថា សព្វថ្ងៃនេះក្នុងរដូវទឺកស្រកនេះជារដូវមេពូជត្រីមកប្រមូលផ្ដុំនៅតំបន់អភិរក្សនៅចំនុចខាងលើនេះបទល្មើសនេសាទ(បរណរ៉ាវ)កំពុងវាយលុកទីតាំងតំបន់ត្រីពងកូនរាប់សិបកន្លែងដោយមួយកន្លែងៗដាក់ពង្រាយដីរាប់គីឡូម៉ែត្រ ដើម្បីស្ទាក់ចាប់យកធនធានមច្ជជាតិយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានគ្រប់ស្ថាប័នជំនាញមិនខ្វះ២០អង្គភាពឈរជើងនៅក្នុងឃុំកោះជីវាំងនោះ បានប្រព្រឹត្តអំពើរពុករលួយលាក់បាំងបទល្មើស មិនមានការបង្ក្រាបរួចមកធនធានមច្ជជាតិជាមេពូជត្រីរាប់សិបតោនក្នុងមួយថ្ងៃត្រូវប្រមូលដឹកចេញទៅរកទីផ្សារនៅខេត្តសៀមរាប បានយ៉ាងត្រជាក់ចិត្តមិនកោតញញើត នឹងច្បាប់អ្វីបន្តិចសោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅរដូវទឺកស្រកនេះក្រៅពីបទល្មើសនេសាទ(បរណរ៉ាវ)មានបទល្មើសអូសម៉ាញ់ នៅពេលយប់របស់ឈ្មោះ រ៉ើន ជាមេឈ្នួញប្រព្រឺត្តបទល្មើសនេសាទទ្រង់ទ្រាយធំ ដែលអ្នកស្រុកនៅពោធិសាត់មួយចំនួនធំបានដឹងថា ឈ្មោះ រ៉ើន នេះ បានគេចខ្លួនមកពីខេត្តពោធិសាត់ មកលាក់ខ្លួនពួនអាត្មាបង្កសកម្មភាពអូសម៉ាញ់នៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ រហូតមានការណូតធំ៤គ្រឿង អូសបានម៉ាសេរីខណៈផ្នែកជំនាញកំពុងត្រូវថ្នាំសណ្ដំ ជាពិសេសបទល្មើសឆក់កំពុងចងក្រងជាក្រុមប្រមូលលុយបង់អោយអស់លោកសមត្ថកិច្ចទាំងនោះ ដើម្បីបានចេញធ្វើសកម្មភាពបទល្មើសរសាទ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានលើកឡើងថា បើគ្មានវិធានការទប់ស្កាត់អោយបានទាន់ពេលវេលានោះទេ មេពូជត្រីសំរុកចូលមកព្រែលលុងអុង ជាតំបន់ត្រីមេពងកូននៅចំនុចភូមិឃុំខាងលើច្បាស់ជាវិនាសហិនហោចអស់ជាមិនខានទឿយ ជាការសំណូមពររបស់ប្រជាពលរដ្នរស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំដែលអាស្រ័យផលត្រីជាលក្ខណៈគ្រួសារបានសំណូមពរដល់សម្ដេចតេជោ ប្រមុខរាជរដ្នាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង មេត្តាពិនិត្យករណីនេះផង ៕ ដោយ ៖ សុផល