ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការទាំងស្ថាប័នស៊ីវិល ស្ថាប័នកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលាមួយចំនួន ធ្វើពិធីដាំកូនឈើប្រណីត នៅក្នុងបរិវេណសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៨។
មន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ពិធីដាំកូនឈើនាឱកាសនេះ គឺជាព្រះរាជអំណោយ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូន រដ្ឋបាលខេត្ត ដើម្បីដាំជានិមិត្តរូប នៃការបំផុសចលនា ឲ្យផ្នែកពាក់ព័ន្ធចូលរួមដាំដើមឈើ ឲ្យបានទាំងអស់គ្នានៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមគ្នាបានចលនាឲ្យ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្រុមយុវជន ចូលរួមដាំកូនឈើ ផ្តើមដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុពេលនេះ គេសង្កេតឃើញថា ដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បម្រុងទុកនិងបានដាក់ជូនឲ្យរដ្ឋបាលខេត្តព្រះសីហនុ ថែររក្សាកន្លងមក បច្ចុប្បន្ននេះ ត្រូវបានកាប់បំផ្លាញរានដីធ្វើកម្មសិទ្ធិឯកជនស្ទើរទាំងស្រុងអស់ទៅហើយ។
ជាក់ស្តែងបរិវេណដីគម្របព្រៃឈើបៃតង មានទីតាំងនៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង និងឃុំមួយចំនួនទៀត នៃស្រុកព្រៃនប់ ត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញទន្ទ្រានយកដីធ្វើកម្មសិទ្ធិស្ទើរទាំងស្រុងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
ស្រដៀងគ្នានេះដែរ ព្រៃឈើធម្មជាតិ ដែលមានដើមធំៗដុះ
ប់ទន្ទ្រានព្រៃឈើរានយកដីធ្វើកម្មសិទ្ធិ ឯកជន នាខេត្តព្រះសីហនុ មានលក្ខណៈជាប្រព័ន្ធ គឺមានទាំងមន្ត្រីជាថ្នាក់ដឹកនាំនៅតាមស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីខ្លះ កំពុងបំរើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ ពិសេសមន្ត្រីមានឋាន់ខ្ពស់នៅតាមក្រសួង និងស្ថាប័នរដ្ឋកំពូលៗមួយចំនួន ក៏មានជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ឬភាពអនាធិបតេយ្យ នៃការបំផ្លាញព្រៃឈើ ដែលមាននៅសេសសល់ នាមូលដ្ឋានខេត្តព្រះសីហនុនេះដែរ៕