ប៉ោយប៉ែត ៖ ប្រាសាទកំពូលបី និងត្រូវយកចេញពីទីតាំងចាស់ដែលនៅចំណុចជិតគល់ស្ពានច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលឈមនិងផ្សាររោងក្លឿប្រទេសថៃ នឹងមកទីតាំងថ្មីត្រង់ចំណុចរង្វងមូលច្រកទ្វារព្រមដែនអន្តជាតិ មានចំងាយប្រមាណជាង១០០ម៉ែត្រពីទីតាំងចាស់់។
នេះតាមការមានប្រសាសន៏លោកសាន ស៊ានហូអភិបាលក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ក្នុងពិធីបើកសម្ពោធបុកគ្រិះផ្ទះល្វែងល្អប្រណីតសុខារ៉េស៊ីដិនក្រោម អធិបតីឧត្តមសេនីយ៏ឯក តែម ម៉ឺន ប្រធានសហពន្ធ័កីឡាប្រដាល់គុណខ្មែរនិងមន្ត្រីក្រោមឧវាទជាច្រើននាក់ឋិតក្នុងភូមិគីឡូត៏ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោកមានប្រសាសន៏ថា ផ្ទះល្វែងសុខារ៉េស៊ីដិនគីជាផ្ទះល្វែងមួយដែលមានភាពរហាសរហួនក្នុងកាអភិវឌ្ឍដើម្បីឧ្យក្រុងប៉ោយប៉ែតរីកចំរើនបន្ថែមក្រៅពីបណ្ដាក្រុមហ៊ុនដទៃទៀត។ ទាំងអស់នេះដោយសារតែមានកាយកចិត្តទុកដាក់របស់រាជរដ្ឋភិបាលខិតខំប្រឹងប្រែងក្នុងការកសន្តិភាពជូនពលរដ្ឋ ហើយបើប្រទេសគ្មានសុខសន្តិភាពទេក៏គ្មានការអភិវឌ្ឍដែរ។ប្រទេសយើងបច្ចប្បនកំពុងតែអភិវឌ្ឍនិងមានបណ្ដាក្រុមហ៊ុនជាច្រើនកំពុងតែបណ្ដាក់ទុនជាពិសេសក្រុមហ៊ុនជប៉ុន/ក្រុមហ៊ុនចិន/ក្រុមហ៊ុនថៃរួមវិស័យជាច្រើនដែលគេមកបណ្ដាកទុករកស៊ីក្នុងប្រទេសកម្ពុជាក៏ដូចជាក្រុងប៉ោយប៉ែតជាដើម។
លោកបញ្ជាក់បន្ថែមថា ក្នុងនោះលោកបានស្នើទៅក្រសួងសាធារណៈការរួចហើយពាក់ពន្ធដាក់ទ្រូងផ្លូវ/ដាក់ភ្លើងស្តុប/ដាក់ភ្លើងបំភ្លឺផ្លូវ/ដាក់កាំមេរ៉ាសុវត្តិភាពដើម្បីកាត់បន្ថយនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ហើយក៏បានឯកភាពនិងរៀបចំស្រីឌីនៅតាមផ្លូវជាតិលេខ៥ពីរង្វងមូលផងដែរ។លោកនឹងខិតខំបន្ថែមទៀតដែលនៅសេសសល់ដូចជាបញ្ហាអនាម័យបរិស្ថានហើយលោកក៏បានដាក់ចេញទៅឧ្យក្រុមហ៊ុនអនាម័យធ្វើយ៉ាងណាឧ្យស្អាតប៉ុន្តែក្រុមហ៊ុនមួយនេះហាក់បីដូចមិនដំណើរការទៅមុខតែលោកបានទាក់ទងក្រុមហ៊ុនមួយទៀតដែលក្រុមហ៊ុននៅប្រទេសថៃហើយក៏ក្រុមហ៊ុនមួយនេះចុះមកសឹក្សាទីតាំងរួមទាំងទីលានចាក់សំរាមហើយយើងបានធ្វើសិក្ខាសាលារួមគ្នាជា ក្រុមហ៊ុនមួយនេះគេបានយកអនាម័យជាសំរាមនេះបំលែង ជាអគីសនីក្រុមនេះមួយនេះក៏មានរថយន្តច្រើនដើម្បីដឹកជញ្ជូនសំរាម ធ្វើយ៉ាងណាដើម្បីឧ្យបានលឿននិងល្អ តែនៅក្នុងសប្ដាហ៏ក្រោយលោកនិងជម្រុញឧ្យកាន់តែលឿននិងប្រសិទ្ធភាពល្អជូនពលរដ្ឋ បើសិនតែសំរាមនេះ ធ្វើមិនបានអ្វីដែលកំណត់នោះទេលោកនឹងចុះចេញពីតំណែងអភិបាលក្រុងហើយលោកនឹងដេញក្រុមហ៊ុនចាស់ចោល លោកដាក់ក្រុមហ៊ុនថ្មីជំនួសវិញ ។លោកបញ្ជាក់បន្ថែម ថ្មីៗនេះ ដោយសារតែប្រទេសយើងជាប់និងប្រទេសថៃរាជរដ្ឋាភិបាលបានរៀបចំធ្វើប៉ុស្ដ៏ច្រកទ្វាព្រំដែនអន្តជាតិថ្មីដែលមានរចនាបទខ្មែរល្អប្រណិត។
ចំពោះប្រសាទកំពូលបីដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតក៏ដូចជាភ្ញៀវជាតិអន្តជាតិតែងតែគោរពលោកត្រូវជួលវិស្វករចំណួន៣តែវិស្វករចំនួន២មិនហ៊ានយកប្រសាទឡើយ។
ដោយបារមីរបស់ប្រសាទមកគំរាមកំហែងមិនឧ្យយកចេញពីទីតាំងចាស់ផ្លាស់ទីតាំងថ្មី ទោះយ៉ាងណាមានវិស្វករមួយទៀតបានឡើងទៅលើនិងខួងដែកពិនិត្យគុណភាពតែវិស្វករក៏ត្រូវបារមីប្រាសាទគំរាមមិនឧ្យយកដែរ ដោយសារតែមានភាពអន្វរករបស់ជម្នាញក៏បារមីព្រមឧ្យយកពីទីតាំងចាស់មកពីតាំងថ្មីខាងលើ ក្នុងនោះប្រាសាទកំពូលបីត្រូវកាត់ស្ទួចនៅពេលខាងមុខយកមកដាកទីតាំងរង្វងមូលទុកគោរពជាទីស្កការៈ និងត្រូវចំណាយអស់ទឹកប្រាក់ជាង៣០ម៉ីនដុល្លាដើម្បីរៀបចំកែលំអរ ចរនារបៀបប្រាសាទបន្ទាយស្រីបន្ថែមហើយនិងដាំដើមត្នោតធ្វើឧ្យភ្ញៀវទេសចរន៏ធ្វើដំណើរចូលមកកម្ពុជានៅច្រកទ្វារព្រំដែនមានប្រាសាទអង្គរវត្ត៕