ព្រះសីហនុ ៖ កម្មករសំណង់៨០នាក់តំណាងកម្មករជិត៤០០នាក់របស់ក្រុមហ៊ុនអេម៉ារីអូ (EMARIO) ខេត្តព្រះសីហនុ ផ្ទះការតវ៉ាខណៈពេលថៅកែមិនបើកប្រាក់ខែអោយពួកគាត់ចំនួន៣ខែ។
កម្មករសំណង់ របស់ក្រុមហ៊ុនអេម៉ារីអូ (EMARIO) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមករា ឆ្នាំ២០១៨នេំះ បាននាំគ្នាតវ៉ាលើកបដា ទាមទារបើកប្រាក់ការងារ ៣ខែ ដែលថៅកែ មិនព្រមបើកជូនចំនួន ៣ខែកន្លងមក។
ការដ្ឋាននេះមានទីតាំង ស្ថិតនៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមាន៨០នាក់ ដំណាងអោយ កម្មករប្រហែល ៤០០នាក់។
ក្រុមកម្មករ ទាំងនោះ បានសំណូមពរដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ប៊ុនរ៉ានីជួយអន្តរាគមន៌បើកប្រាក់ខែ ដែលកម្មករសំណង់ជិត ៤០០នាក់ ត្រូវថៅកែក្រុមហ៊ុនអេម៉ារីអូ មិនទាន់បើកជូនចំនួន ៣ខែកន្លងទៅ។
ក្រុមកម្មករ អោយដឹងថា គិតមកដល់ម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ឃើញមានវត្តមាន លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ ខេត្តព្រះសីហនុ បានចុះមកជួបក្រុមកម្មករសំណង់ ដើម្បីរកដំណោះស្រាយ៕