រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​និង​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ក​ន្លេ​វង​កើតហេតុ​យ៉ាង​អាណោចអាធម៌​ខ​ណះ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៌​បើក​បុក​និង​កិន​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ចំងាយ​ជាង​១០០​ម៉ែត្រ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​គ្លីនិក មេគង្គ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​
ជនរងគ្រោះ​ឈ្មោះ ផល សុវណ្ណ​វ​ញ្ញា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ ស្នាក់នៅ​ផ្ទះជួល​លេខ​៣២ ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។​
ចំណែក​តៃកុង​រថយន្ត​ឈ្មោះ​ឃុ​ត​សុភាព ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ​បើកបរ មាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំង​ច្រប​ក់ ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

តាម​សាក្សី​នៅ​ចំណុចកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1N 8924 បើកបរ​ដោយ​យុវជន​ម្នាក់​និង​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៌ ក្រុមហ៊ុន​ជីបម៉ុង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បុក​ម៉ូតូ​និង​កិន​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ម្នាក់​បែកក្បាល និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ភ្លាមនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​នៅជាប់​ខាងក្រោម​រហូត​បាន​ចំងាយ​ប្រហែល​១០០​ម៉ែត្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន​ភ្លាមៗ​តែម្តង​៕

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​តាមច្បាប់​ចំណែក​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕