ស្វាយរៀង ៖ មានការភ្ញាក់ដល់ប្រជាពលរដ្ឋបន្ទាប់ពីបានឃើញសមត្ថកិច្ចនគរបាលដេញព័ទ្ធចាប់ជនសង្ស័យក្នុងបឹងក្វាង។ហេតុការណ៍ដែលសមត្ថកិច្ចរួមសហការជាមួយប្រជាពលរដ្ឋដេញព័ទ្ធចាប់ជនសង្ស័យពេញបឹងក្វាងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
បើតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងសមត្ថកិច្ចដែលដេញព័ទ្ធចាប់ជនសង្ស័យ មានឈ្មោះពុធ វិស័យ ភេទប្រុស អាយុជាង៣០ឆ្នាំ រស់ភូមិព្រៃធំសង្កាត់ព្រៃអង្គុញថា ជនសង្ស័យបានចាប់រំលោភនារីម្នាក់រស់នៅភូមិជាមួយគ្នា។ពាក់ព័ន្ធករណីដែលសមត្ថកិច្ចធ្វើការដេញចាប់ជនសង្ស័យក្នុងព្រែកបឹងក្វាងថា មានករណីចាប់រំលោភ។
បើតាមជនរងគ្រោះឈ្មោះ សំ សារ៉ាន់ ភេទស្រីអាយុ18 មុខរបជាកម្មករោងចក្រទឹកសុទ មានឪពុកឈ្មោះ សំ អឿន អាយុ៥៧ឆ្នាំ មានម្តាយឈ្មោះ ឯម ខ្នៅ អាយុ៥៧ឆ្នាំ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ចំណែកជនសង្ស័យឈ្មោះពុធ វិស័យ ភេទប្រុសអាយុជាង៣០ឆ្នាំ មានមុខរបជាជាងដេក រស់នៅផ្ទះជិតនិងជនរងគ្រោះ ជាបុរសពោះម៉ាយ ត្រូវជាបងប្អូនជីដូនមួយជនរងគ្រោះ។
បើតាមសំដីជនរងគ្រោះបានអោយដឹងថា មុខពេលកើតហេតុវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៨ ខ្លួនអង្គុយលេងក្នុងផ្ទះចំណែកឪពុកគាត់សម្រានលក់បាត់ទៅហើយ មួយសន្ទុះក្រោយមកក៏ជនសង្ស័យខាងលើបានដើរចូកមកខ្ទាប់មាត់ជាប់រួចហើយបានប្រឡេះខោបំណងចាប់រំលោភ ពេលនោះខ្លួនបានរើបម្រះស្រែកអោយឪពុកជួយពេលនោះគាត់បានស្ទុះឡើងជនសង្ស័យបានរត់ចេញបាត់លុះព្រឹកឡើងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ូលិសរដ្ឋសង្កាត់ព្រៃអង្គុញអោយជួយដោយស្រាយ។នៅពេលសមត្ថកិច្ចដឹកនាំកម្លាំងចុះដល់លំនៅដ្ឋានជនសង្យ័យដឹងខ្លួនក៍បានរត់ចូលព្រែកបឹងក្វាង ហើយសមត្ថកិច្ចបានរួមទាំងប្រជាពលរដ្ឋចុះរុករកតែនិងឡោមព័ទ្ធប្រមាណជាង៥ម៉ោងក្នុងព្រែកបឹងក្វាង នៅតែរកមិនឃើញជនសង្ស័យមិនដឹងថា ទៅលាក់ខ្លួននៅកន្លែងណានោះទេ ។
បើតាមប្រជាពលរដ្ឋដែលជួយរុករកបានអោយដឹងថាព្រែកបឹងក្វាងពោរពេញទៅដោយស្មៅ ឈូក ដើមឈើដុះច្រើនហើយម្យ៉ាងទៀតជនសង្ស័យស្គាល់ភូមិសាស្ត្រត្រង់ចំណុចនេះច្បាស់លាស់ណាស់ ព្រោះជាកន្លែងដែលជនសង្យ័យធ្លាប់ចូលឆក់ត្រី៕