ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក កៅ សារាណា នាយប៉ុស្ត៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៨ នាវាទេសចរណ៍ ឈ្មោះSAPPHIRE PRINCESS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២៦៥៨នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងដំណើធ្វើទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា រយៈពេលមួយថ្ងៃ មុននឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃ ។
នាវា ឈ្មោះ SAPPHIRE PRINCESS មានសញ្ជាតិBARMUDA
មានបណ្តោយ ២៨៨ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ជម្រៅទឹក ៨,៣ម៉ែត្រ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២៦៥៨នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ ភ្ញៀវទេសចរសរុបចំនួន ២៦៥៨ នាក់ នេះ មាន ស្រី ចំនួន ១៤៣២ នាក់ មាន ៤០ សញ្ជាតិ និងមាននាវិកចំនួន ១០៧៩ នាក់ ស្រី ២២៥នាក់ មាន ៥២សញ្ជាតិ ។
នាវា SAPPHIRE PRINCESS នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចាកចេញពីកំពង់ផែប្រទេសថៃ ចូលចតនៅកំពង់ផែអន្តជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាវា SAPPHIRE PRINCESS មានគម្រោងនឹងនាំភ្ញៀវទេសចរចាកចេញពីកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦ៈ០០នាទី ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសថៃ ។
ភ្ញៀវទេសចរធ្វើដំណើរតាមនាវា SAPPHIRE PRINCESS ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា ជនជាតិ អង់គ្លេស មានចំនួន ៩៩៩ នាក់ ជនជាតិ អូស្ត្រាលី ៥៣៨នាក់ និង ជនជាតិ អាមេរិច ៥២៣នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ៕