ខេត្តរតនគិរី ៖ កិច្ចជួបប្រជុំវិភាក្សាមួយ ដែលសាលាលដំបូងខេត្ត បានរៀបចំឡើង ដើម្បីពង្រឹងអង្គភាពពាក់ព័ន្ធ ក្នុងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ រវាងស្ថាប័នអយ្យការ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ និងរកដដំណោះស្រាយអំពីបញ្ហាប្រឈម នៅពេលអនុវត្តច្បាប់។
កិiច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអាគារ សណ្ឋាគារ រតនស៊ីធី ដោយមានការចូលរួម រវាងស្ថាប័នអយ្យការ ដែលមាន លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្ត លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចៅក្រមសាលាដំបូងខេត្ត ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរកសិកម្ម ប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកប្រធានពន្ធដាខេត្ត លោកប្រធានសាខាកាំកុងត្រូល និងលោកស្រី អ្នកនាងកញ្ញា។
លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ក្នុងឧកាសនោះថា ថ្ងៃនេះជាថ្ងៃពិសេសមួយដែលស្ថាប័នអយ្យការ សាលាដំបូងខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ បានជួបជុំគ្នា ដើម្បីប្រជុំពង្រឹងការងារអង្គភាពពាក់ព័ន្ធ ក្នុងវិស័យយុត្តិធម៌ព្រហម្ម ដើម្បីលើកទិសដៅ ផែនការឆ្នាំ២០១៨ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្នុងសកម្មភាពអនុវត្ត។ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ ដើម្បីធ្វើឲ្យមានកំណើនសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ និង ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អ ក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេស ការចែករំលែកព័ត៌មាន ការពិភាក្សាអំពីបញ្ហាប្រឈម ការដោះស្រាយរួមគ្នា ក្នុងការអនុវត្តច្បាប់ ការចាត់ការលើបណ្ដឹងអាជ្ញា លើកកម្ពស់ការគោរពសិទ្ធិពលរដ្ឋ និងកុមារ។
ដើម្បីញ៉ាំងគោលបំណងខាងលើឪ្យបានសម្រេច ព្រះរាជអាជ្ញាត្រូវរៀបចំ និងដឹកនាំអង្គប្រជុំ ជាមួយអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៌ព្រហ្មទណ្ឌ ឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ២ខែម្ដង។ បើករណីចាំបាច់ និងបន្ទាន់ ព្រះរាជអាជ្ញា ត្រូវរៀបចំប្រជុំជាមួយអង្គភាពនោះភ្លាម ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងឲ្យទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនោះដែរ មានការពិភាក្សាសំណួរ ដោះស្រាយបញ្ហាប្រឈមនានា រវាងស្ថាប័នអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដែលបានអនុវត្តច្បាប់ជួបបញ្ហាប្រឈមកន្លងមកផងដែរ។
កិច្ចប្រចុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១:៣០នាទី ដោយបានពិភាក្សាផ្ដល់យោបល់អំពីច្បាប់ និងនីតិវិធីផ្សេងៗ អំពីច្បាប់ផងដែរ៕