កំពង់ស្ពឺះ ឈ្មួញរកស៊ីបទល្មើសព្រៃឈើម្នាក់មានឈ្មោះ កាន ដែលគេស្គាល់ច្បាស់ថាជាកូនបង្កើតរបស់លោក យឺន សុផាន ដែលជាមេឈ្មួញដ៏ធំរកស៊ីបទល្មើសព្រៃឈើប្រចាំតំបន់ស្រុកភ្នំស្រួច អាងអំណាចខ្លួនជាមន្ត្រីយោធាអង្គរក្ស បានដឹកជញ្ជូនឈើប្រណិតតាមរថយន្តជារៀងរាល់យប់បើទោះបីជាអ្នកសារព័ត៌មានរាយការណ៍ទៅជំនាញនិងជាពិសេសថ្នាក់លើបានបញ្ជារទៅលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋដែលទើបតែឡើងកាន់តំណែងថ្មីៗចុះទៅបង្ក្រាបយ៉ាងណាក៏ដោយមិនដែលលោកបង្ក្រាបបានម្តងណាឡើយ ដោយរាល់ពេលរាយការណ៍គឺតែងតែក្រុមឈ្មួញដឹងខ្លួនមុនដឹកឈើចេញផុតទើបជំនាញចុះទៅដល់ មូលហេតុនេះមុនដឹងថាតើក្រុមឈ្មួញទទួលដំណឹងហើយដឹកឈើជំលៀសចេញពីកន្លែងស្ទូចដាក់លើរថយន្តដោយវិធីណានោះទេ ទើបរាល់ពេលដែលថ្នាក់លើបញ្ជាជាអោយជំនាញចុះទៅបង្ក្រាបតែងតែបែកការណ៍ជានិច្ច?
ជាក់ស្តែងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ឈ្មួញឈ្មោះ កាន ជាមន្ត្រីយោធានៅACO ដែលជាកូនរបស់មេឈ្មួញធំឈ្មោះយឺម សុផានបានកំពុងតែស្ទូចឈើប្រណិតដាក់លើរថយន្តនៅក្នុងភូមិព្រៃកាហៀច ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ពេលនោះបណ្តាញបានរាយការណ៍ហើយអ្នកសារព័ត៌មានបានទូរសព្ទ័ទៅលោកប្រធានមន្ទីរកសិកម្មខេត្ត លោកបានបញ្ជារទៅលោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋទើបឡើងកាន់តំណែងថ្មីៗចុះទៅបង្ក្រាបប៉ុន្តែ អ្នករាយការណ៍មកថាមិនឃើញមានកម្លាំងជំនាញចុះទៅក្បែរកន្លែងដែលឈ្មួញកំពុងតែស្ទូចឈើប្រណិតនោះឡើយ ទង្វើរបស់លោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋនេះហាក់បីដូចជាលោកខ្លាចអំណាចឈ្មួញឈ្មោះ កាន ឬក៏លោកខ្លាចអំណាចលោក យឺន សុផាន់ជាមេឈ្មួញដ៏ធំ ឬមួយលោកបានទទួលលាភសក្ការៈហើយមិនហ៊ានបង្ក្រាបនោះ។អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបានទេ។
ដោយឡែកលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានមានប្រសាសន៍តាមទូរសព្ទ័អោយដឹងថាបន្ទាប់ពីអ្នកសារព័ត៌មានបានរាយការណ៍មកអោយលោក លោកក៏បានបញ្ជាទៅជំនាញ គឺលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោកជា សារ៉ន ថាមិនមានក្រុមឈ្មួញកំពុងលើកឈើដូចការរាយការណ៍នោះឡើយ លោកក៏ត្រឡប់មកវិញទៅ។
លោកប្រធានមន្ទីរបានបន្តទៀតថាប្រសិនបើលោកស៊ើបដឹងថាមន្ត្រីថ្នាក់ក្រោមរបស់លោកមិនបានធ្វើការ ឬក៏មានការពាក់ពន្ធ័និងឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តរលាយហិនហោចនោះ លោកនិងមានវិធានការនិងវិន័យផ្ទៃក្នុងការងាររបស់លោក ហើយអាចប្រឈមនិងការងារសព្វថ្ងៃក៏មាន។ដោយសារតែរាល់ថ្ងៃនេះសម្តេចក្រឡាហោមស ខេង ចេញសារាចរណ៍លេខ០១ មិនអោយមានកម្លាំងណាដាក់កុងត្រូជជុះ លោកពិបាកក្នុងការធ្វើការងារបន្តិច មិនថ្វីទេ ថ្ងៃស្អែកលោកនិងកោះហៅមន្ត្រីជំនាញពាក់ពន្ធ័ប្រជុំជាបន្ទាន់។
ប្រជាពលរដ្ឋសង្ឃឹមថាលោកប្រធានមន្ទីរកសិកម្មនិងធ្វើការដុសក្អែលលោកជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋថ្មីនេះចេញម្តងហើយ ដើម្បីជាគំរូដល់មន្ត្រីផ្សេងៗទៀតអោយមានមនសិការក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិមួយនេះថែរក្សាទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ព្រៃឈើនៅថ្ងៃអនាគតផង៕