ភ្នំពេញ៖ បុរសចំណាស់ម្នាក់ត្រូវបានកូនប្រុស ស្រីប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទួល សង្កែទី១ អោយឃាត់ខ្លួនកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ ២០១៨ នេះ បន្ទាប់ ពីធ្វើសកម្មភាពរំលោភសេពសន្ធវះ ចៅស្រីបង្កើតអាយុ១៥ឆ្នាំដែលមានសតិមិនគ្រប់ ។
បុរស ចំណាស់ដែលរងការចោទប្រកាន់នោះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ សុខ សារី អាយុ ៥៨ឆ្នាំ មានលំនៅ ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ បុរស ចំណាស់នោះជាមនុស្សស្រវឹងខួប។ចំណែកចៅស្រី មានអាយុ ១៥ឆ្នាំ ជាមនុស្ស មានសតិមិន គ្រប់។
តាម ព័ត៌មានអោយដឹងថា កាលពីវេលា ១២ថ្ងៃត្រង់ទី០៨ ខែកុម្ភះ ខណះពេល ដែល ឪពុកក្មេងស្រីមិននៅផ្ទះ បុរសចំនាស់រូបនេះ ក៍បានធ្វើសកម្មភាពចាប់រំលោភ សេពសន្ធវះចៅ ស្រី បង្កើតរហូតបានសម្រេច តែម្តង។នៅក្នុងពេលកំពុងធ្វើសកម្មភាពនោះ ត្រូវបានកូនស្រីបង្កើត (កូនស្រីត្រូវជាម្តាយមីងក្មេង )ឃើញ ក៍បានរត់ទៅប្រាប់បងប្អូន អោយមកមើលដើម្បីអោយដឹង ទាំងអស់គ្នា ព្រមទាំងស្តីបន្ទោស ឪពុកជាខ្លាំង ប៉ុន្តែបុរសជាឪពុកដែលស្រវឹងខួបនោះឆ្លើយតបថា ស្រាច់តែអញ ។ បន្ទាប់ពីប្រទះឃើញរំលោភចៅ កូនស្រី ក៍បានទូស័ព្ទប្រាប់ ឪពុក ក្មេង ហើយ ក៍ពិភាក្សាបងប្អូន សម្រេច ចិត្តប្តឹងសមត្កកិច្ចអោយឃាត់ខ្លួន ឪពុកតែម្តង។
តាមព័ត៌មានអោយដឹងថា នៅព្រឹកនោះ បុរសចំណាស់រូបនោះបានសារភាព ថា ពិតជាបាន ចាប់រលោភសេពសន្ធវះចៅស្រី រហូតបានសម្រេចពិតប្រាកដ ៕
ចាប់ខ្លួនបុរសចំណាស់ម្នាក់ដែលរំលោភចៅស្រីបង្កើតអាយុ១៥ឆ្នាំ