កំពង់ស្ពឺះ រោងម៉ាស៊ីននិងរោងសិប្បកម្មកែច្នៃឈើប្រមាណ៥កន្លែង ដែលមិនមានច្បាប់អនុញ្ញាត នោះត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកថ្ពងដែលដឹកនាំដោយលោកពីង ពៅ នាយការិយាល័យប្រឆាំងបទល្មើសធ្វើការចុះពិនិត្យ និងអប់រំណៃនាំអោយ ធ្វើច្បាប់កុំអោយបាត់បង់ថវិការរដ្ឋ។
កាលចុះពិនិត្យរោងម៉ាស៊ី(ថាស)និងរោងសិប្បកម្មកែច្នៃខាងលើនេះ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចំនួន៥ទីតាំង ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់លោក ពីង ពៅ នាយការិយាល័យបាននិយាយអោយដឹងថា នៅមុនពេលចុះពិនិត្យរោង ម៉ាស៊ីន និងរោងសិប្បកម្មខាងលើនេះដែលដោយមានការបញ្ជាពីលោកម៉ាត់ ធុច ស្នងការរងទទួល ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចរួចមកលោកបានដឹកនាំ កម្លាំងការិប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចាត់ តាំង កំលាំងចំនួន ០៥នាក់ និងកម្លាំងអធិការស្រុកថ្ពង ចំនួន០៣នាក់ ដឹកនាំដោយ វរសេនីយិ៍ទោ ពីង ពៅ នាយការិយាល័យ បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃឈើ និងដេប៉ូលក់ឈើ សរុបៈ ចំនួន០៥ ទីតាំងស្ថិតនៅភូមិសាស្ត្រស្រុកថ្ពង ។លោកបានបន្តថារោងសិប្បកម្មទី១. ឈ្មោះ យូ ចន្ថា ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
(ដេប៉ូលក់ឈើមានឯកសារច្បាប់ត្រឹមត្រូវ)
២. ឈ្មោះ គុណ សុគា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាំងស្តុក ឃុំមនោរម្យ ស្រុកថ្ពង (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)
៣. ឈ្មោះ អាត់ វឿន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិក្រាំស្តុក ឃុំមនោរម្យ ស្រុកថ្ពង (សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)
៤. ឈ្មោះ ចោម សំអាង ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិក្រាំងតាចរ ឃុំមនោរម្យស្រុកថ្ពង ។
(សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)
៥,ឈ្មោះ រស់ រឿន ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិក្រាំតាចរ ឃុំរុងរឿង ស្រុកថ្ពង ។
(សិប្បកម្មកែច្នៃឈើគ្មានច្បាប់ បានធ្វើកិច្ចសន្យា)
លោកបានបន្តទៀតថាចំពោះទីតាំខាថលើដែលអត់ច្បាប់ខាងលើបានណែនាំអប់រំ ធ្វើកិច្ចសន្យាអោយរត់ច្បាប់ដើម្បីកុំអោយបាត់បង់ថវិការចូលរដ្ឋ៕