ភ្នំពេញ ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤បានចាប់ដំណើរ ការហើយនៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ ពោលគឺបានធ្វើទៅតាមកាលបរិច្ឆេទដែលបានកំណត់ ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប)។
សំរាប់រាជធានីភ្នំពេញបានចាប់ផ្តើមបើកយុទ្ធនាការឃោសនាគ្រប់ខណ្ឌទាំង១២ដោយ ប្រមូលផ្តុំសមាជិកសមាជិការ អង្គបោះឆ្នោតតាមទីតាំងដែលបានកំណត់ដោយប្រមូលផ្តុំ២ខណ្ឌ ក្នុងមួយគោលដៅ។ប៉ុន្តែមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈនោះទេ។
ដោយឡែកនៅខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ បានរៀបចំពិធីឃោសនា ដោយមានការ ចូល រួមពី ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជួយខណ្ឌសែនសុខ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ រួមជាមួយក្រុមការងារថ្នាក់កណ្តាល ចុះ ជួយរាជធានីខណ្ឌ.សង្កាត់ បេក្ខជនសមាជិកព្រឹទ្ធសភា, សមាជិកគណៈកម្មាធិការគណបក្ស ប្រជា ជន រាជធានី ភ្នំពេញ។
នេះជាការការជួបជុំសមាជិក សមាជិកាអង្គបោះឆ្នោតមានក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង តំណាងរាស្ត្រក្នុងតំណែងដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធ សាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ។យុទ្ធនាការឃោសនា បោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយះពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភះ។ សម្រាប់ថ្ងៃទី២៤កុម្ភះ ជាថ្ងៃ(ស) ហើយថ្ងៃទី២៥ ខែកុម្ភះ ជាថ្ងៃបោះ ឆ្នោត ។
សូមបញ្ជាក់ថា បើតាមការបែងចែករបស់ គ.ជ.ប មាន៨ ភូមិភាគ រាជធានី.ខេត្ត ក្នុងនោះ រាជធានីភ្នំពេញ ស្ថិតក្នុងភូមិភាគទី១ មានចំនួន៦អាសនៈ បេក្ខជនឈរឈ្មោះបោះឆ្នោតពេញ សិទ្ធ ៦រូប,បំរុង៦រូប។សំរាប់លេខរៀងគណបក្សនយោបាយដែលបោះពុម្ពនៅលើសន្លឹកឆ្នោតដែលចូល រួមបោះឆ្នោតអសាកលនេះ មាន៤គណបក្ស គឺលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា, លេខរៀង ទី២ គណបក្សយុវជនកម្ពុជា, លេខរៀងទី៣គណបក្សខ្មែររួបរួមជាតិ និងលេខរៀងទី៤គណបក្ស ហ្វ៊ុន សិន ប៉ិច ។ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាទីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៥ ខែកុម្ភះ ឆ្នាំ២០១៨ ដែលមានការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសចំនួន៣៣ ការិយាល័យ។ចំណែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងចំនួន១១.៦៩៥នាក់។ តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣រូប៕