ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ១ បាន ឃាត់ ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ហើយបានយកម៉ូតូនោះទៅដោះ បំបែក គ្រឿងអស់ ទើបយកទៅបញ្ចាំជាផ្នែកៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំវត្តស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ខ មានជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន ដេត ភេទប្រុសអា២៣មុខរបរ មិនពិតប្រាកដស្នាក់ផ្ទះម្តុំមាត់ស្ទឹង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ បានចូលទៅក្នុងផ្ទះដែលនៅ ជិតផ្ទះសំណាក់ស្ទឹងលាភ ហើយយកមកលាក់ទុកធ្វើការបំបែកចេញពីគ្នាអស់ ដើម្បីយកទៅបញ្ចាំ ។
យោងតាមពាក្យបណ្តឹងរបស់ជនរគ្រោះមានឈ្មោះ នៅ ជាវហេង ភេទប្រុសអា៤៧ឆ្នាំមុខ របរ អ្នកបោះពុម្ពទស្សនាវដ្តីនៅកាសែតកម្ពុជាកាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៨ គាត់បានយកម៉ូតូម៉ាក(វីស៊ិន)សេរី២០១៧ មានពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១ GO ៥១៩៣ មកទុកនៅក្នុងផ្ទះ បានចាក់សោមិនបានបិតទ្វារចំហៀងទេ។ បន្ទាប់មកចូលទៅសំរាក លុះ រហូតមកដល់ម៉ោងប្រហែល ៧ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅពេលចេញពីបន្ទប់វិញ ស្រាប់តែបាត់ម៉ូតូពីក្នុងផ្ទះមិនឃើញ។ ភ្លាមនោះទើបដឹងថា ត្រូវចោរលួចយកទៅបាត់ ហើយក៏មក ដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ១ អោយជួយតាមរក។
ដោយមានស្រាវជ្រាវតាមកាមេរាសុវត្ថិភាពទើបមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ ឃើញជនសង្ស័យ បានកំពុងតែដើរនៅតាមផ្លូវ ក៏ឃាត់ខ្លួនបាន ហើយក៏ឈានទៅដល់កន្លែងដែល ពួក វាបានដោះម៉ូតូនោះបំបែកចេញអស់ ហើយបានយកទៅបញ្ចាំអស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ដើម្បីកសាង សំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕