ភ្នំពេញៈ គណះបញ្ជាកាឯកភាពខណ្ខមានជ័យដឹកនាំកម្លាំងចម្រុះ ចុះឃាត់រយន្តដែលបាន កែច្នៃលក្ខណះខុសបច្ចេកទេសដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមាន ជ័យ រាជធានីភ្នំពេញ។
ក្នុងកាចុះឃាត់រថយន្តធុនធំៗនេះ ដឹកនាំដោយលោក ឌីរត្ន័ ខេមរុណ អភិបាលរងខណ្ខមានជ័យនិងកម្លាំប៉េអឹម សមត្ថកិច្ចមូលដ្ឋាន និងខាងសាលាខណ្ខ ធ្វើកាឃាតរថយន្តធុនធំៗ ដូចជារថ យន្ត កុងទីន័រ រថយន្តដឹកដែក រថយន្តដឹកដី ដែលជារថយន្តប្រភេទកាត់តកែច្នៃទ្រុង និងតសាក់ស៊ី ខុសបច្ចេកទេសដែលបានកំណត់ហើយជាប្រភេទរថយន្តធ្វើខុសពីស្តង់ដាក់ប្រភេទរថយន្តទាំនេះហើយដែលបានបង្ករផលប៉ះពាល់ដល់ផ្លូវថ្នល់បណ្តាលអោយខូចខាតនិងបង្ករអោយមានការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររបស់ប្រជាពលរដ្ឋ។
រថយន្តដែលឃាត់បានមួយចំនួនសុទ្ធតែជាប្រភេទរថយន្តដឹកដី និងរថយន្តកុងទីន័រ ហើយ រថយន្តទាំងនេះ ឃាត់ទុករង់ចាំខាងមន្ទីរសាធារណការមកវាស់វែង បើសិន ជាត្រឹមត្រូវនឹងប្រគល់ អោយ ម្ចាស់វិញ ក្នុងនោះមានរថយន្តឃាត់បានចំនួន ១គ្រឿង ប្រភេទរថយន្តស្ទួចដឹកទូកុងទីន័រ ខុសបច្ចេកទេស មានស្លាកលេខភ្នំពេញៈ ៣B ៥៣០៧ ដែលដឹកក្នុងស្ថានភាពខុសលក្ខណៈ យកទៅសាលាខណ្ខមានជ័យ ដលម្បីធ្វើកាផាកពិន័យតាមផ្លូវច្បាប់៕