ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោយពេល​ប៉ុនប៉ង​ចាប់រំលោភ​ស្ត្រី​ម្នាក់​មិនបាន​សម្រេច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​កំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្មាក់ ត្រូវបាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ឃាត់ខ្លួន​ខណៈ ដែល ស្ត្រី​ម្នាក់​បាន​ប្តឹង​ថា បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូបនាង ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​នាង បានដឹងខ្លួន​ទាន់ ហើយ​ស្រែក​អោយគេ​ជួយ ហើយ​បុរស​ជា​ជនសង្ស័យ បាន​រត់គេចខ្លួន​បាន​៣​ថ្ងៃ នគរបាល​ក្របួច​ជាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​បុរស ខាងលើនេះ បានធ្វើ​ឡើង កាលពី​វេលា ម៉ោង​៨ ព្រឹក​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា​បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ សរ អំណត់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​រស់នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ស្រុកកំណើត​នៅក្នុង​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ​។​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ហ​.​ស .​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។

នគរបាល​បាន​ស្រង់​សម្តី​របស់​ស្ត្រី​រងគ្រោះ​ថា​កាលពី​យប់​ថ្ងៃទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ វេលា ម៉ោង​០១ និង​០០​នាទី​យប់ ឈានចូល​ថ្ងៃទី​០៨ ខែ ឆ្នាំ​ដដែល​នៅ​ចំណុច​ភូមិ ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​ដែល​បង្កដោយ​ជន សង្ស័យ​មាន ឈ្មោះ ខាងលើ បាន ធ្វើ​សកម្មភាព​ចូលក្នុង​បន្ទប់​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ ស ម ខណៈ ដែល​ស្ត្រី រង គ្រោះ​កំពុង​ដេកលក់ ក្នុងផ្ទះ​បន្ទប់​ខាងក្រោម ពេលនោះ​ជនសង្ស័យ​បាន​ចូលទៅ​ចាប់​នាង​រំលោភ ហើយ​នាង​បាន​ខំ​រើ​បំរាស់​រួច បាន​ស្រែក​អោយ​អ្នកភូមិ​ជួយ ។​

ភ្លាមៗ​នោះ ជនសង្ស័យ​រត់គេចខ្លួន បាត់ ស្រមោល​បាន​៣​ថ្ងៃ ទើបត្រូវ​នគរបាល​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំ រឿង ចាត់ការ ទៅតាម​នីតិវិធី​៕