ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌចំការមនចុះបិទទីតាំ បញ្ចាំងកុនមួយកន្លែងឈ្មោះ Home Cinema បន្ទាប់ពីរកឃើញថាការបញ្ចាំងនោះមានភាពមិនប្រក្រតីខណៈដែលទីតាំងបញ្ចាំងនេះមិនមែនជាប្រភេទកៅអីសម្រាប់អង្គុយ បែរជាប្រភេទក្រែពូកសម្រាប់ដេកមើលទៅវិញ។
ទីតាំងបញ្ចាំងកុន Home Cinemaនេះមានទីតាំងស្ថិតនៅផ្ទះលេខS-32 ផ្លូវស៊ីលវ័រក្នុងភូមិ៤សង្កាត់ទំនប់ទឹក ខណ្ឌចំការមនរាជធានីភ្នំពេញ។
បើតាមមន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថាប្រតិបត្តិការចុះបិទទីតាំងបញ្ចាំងកុននេះគឺបន្ទាប់ពីមានការឯកភាព ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី កែវ សុគន្ធា ទើបលោក ហ៊ាង ថារ៉េត ដែលជាអធិការងខណ្ខចំកាមនបានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។
បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ទីតាំងបញ្ចាំងកុននេះគឺមានភាពមិនប្រក្រតីដោយវាចម្លែកត្រង់ថាមិនមានកៅអីសម្រាប់អង្គុយមើលទេប៉ុន្តែបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ ។
ជាមួយគ្នានោះដែរលោកអធិការរងនគរបាលខណ្ឌចំការមន ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជួយពិនិត្យ មុននិងចេញអាជ្ញាប័ណ្ណប្រកបរបរអាជីវកម្មសូមពិនិត្យផង ជាពិសេសពាក់ព័ន្ធនិងក្រសួងវប្បធម៌ព្រោះថាការបើក ទីតាំងបញ្ចាំងកុនបែបនេះមិនមានមនុស្សចាស់ឬក្មេងៗទៅមើលភាគច្រើនមានតែក្មេងជំទង់ៗចូលមើលតែពីរនាក់ ប្រុសស្រីហើយក្នុងទីតាំងបញ្ចាំងកុននេះគេដាក់ជាលកខណះពូកឲ្យដេកដែលវាអាចនិងឲ្យអ្នកចូលមើលប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី ។
ការដែលស្នើសុំឲ្យក្រសួងពាក់ព័ន្ធពិនិត្យមុននិងអនុញ្ញាតឲ្យបើកអាជីវកម្មនេះគឺដើម្បីការពារសេចក្តីថ្លៃថ្នូនិងវប្បធម៌ប្រពៃណីខ្មែរកុំយុវជនចូលទៅប្រព្រឹត្តរឿងមិនល្អ៕