ព្រះវិហារ ៖ បុរសម្នាក់ចេញទៅរកអាឈើក្នុងព្រៃតែម្នាក់ឯង បាត់មួយយប់លុះព្រឹកឡើងត្រូវក្រុមគ្រួសារដើររក ក៍ប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈើសង្កត់ពីលើ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចស្រែតាកែវ ខាងលិចផ្លូវកៅស៊ូ ចំងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្មាប៉ីយេ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
លោករួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានបញ្ជក់ថា ជនរងគ្រោះមានឈ្មោះ និច នៀត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកបន្តថាកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ ជនរងគ្រោះ បានបើកគោយន្តកន្ត្រៃចេញពីផ្ទះ ហើយទៅរកកាត់ឈើក្នុងព្រៃក្បែស្រែខាងលិចផ្លូវកៅស៊ូ ចំងាយពីភូមិ៥គីឡូម៉ែត្រ តែមិនឃើញត្រឡប់មកផ្ទះវិញ លុះព្រឹកឡើងក្រុមគ្រួសារជនរងគ្រោះបានចេញទៅរក ក៍ប្រទះឃើញជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារឈើសង្កត់ពីលើ។
លោកថាបច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកធ្វើ បុណ្យតាមប្រពៃណី៕