ខេត្តកំពត ៖ ដីព្រៃសហគមន៍ភ្នំពោននៅគៀកកិតនិងឆ្នេរសមុទ្រកែបត្រូវបានគេលួចកាប់ស្កានិងធ្វើរបងហ៊ុពទ្វ័នៅពេលយប់ខណះពេលដីនៅជាប់ឆ្នេរកំពង់ឡើងថ្លៃខ្ពស់កប់ពពក។ពលរដ្ឋម្នាក់ឈ្មោះប៉ាក់ទ្រីភេទប្រុសអាយុ48ឆ្នាំបានប្រាប់អោយដឹងថាគាត់រស់នៅលើដីសហគមន៍ជាប់10ឆ្នាំហើយ។ហើយកន្លងមកបានជួយផ្ដាល់ព័ត៏មានជាច្រើនដល់រដ្ឋបាលព្រៃឈើប៉ុន្តែថ្មីៗត្រូវបានគេរំលោភយកដីសហគមន៍ទៀត។ពលរដ្ឋរូបនោះនិយាយទាំងការភិតភ័យនិងសំណួមពរអោយអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់កុំអោយគេយកដីសហគមន៍។
លោកមាសសុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែបបាននិយាយប្រាប់អោយដឹងកាលពីថ្ងៃទី13កុម្ភះថាដីព្រៃ
សហគមន៍នៅភ្នំពោននៅឃ៉ំពងទឹកស្រុកដំណាក់ចង្អើរនោះលោកមិនបានដឹងថាមានគេហ៊ុមពទ្ធ័យកទេ។លោកមាសសុធីនិយាយថាបើមានបទល្មើសទន្ទ្រានយកដីសហគមន៍មែនលោកនិងក្រុមការងារចុះទៅពិនិត្យ។
លោក មាស សុធី និយាយថា បើរកឃើញមែននោះខាងរដ្ឋបាលព្រៃឈើកសាងសុំណុំរឿងទៅតុលាការ៕