កំពត ៖ ភ្នំសេដាឱន ឫភ្នំក្បាលរមាសស្ថិតនៅភូមិត្រពាំងព្រីងឃ៉ំត្រពាំងព្រីងស្រុកទឹកឈូ។ ភ្នំសេដាឱនឫភ្នំក្បាលរមាសនេះបច្ចុប្បន្នកំពង់ពេញនិយមអ្នកទេសចរណ៍ជនបទេសប្រុសស្រីនាំគ្នាទៅជិះខ្សែមានអ្នកចាំតោងឡើងទៅកំពូលភ្នំនិងចុះមកវិញតាមផ្លូវរូងភ្នំដែលមើលទៅគួប្រថុយគ្រោះថ្នាក់បំផុត។ប្អូនប្រុស ហ៊ូ សោភា អាយុ21ឆ្នាំជាអ្នកនាំជនបទេសអោយតោងខ្សែឡើងតាមរូងភ្នំទៅកំពូលភ្នំបាននិយាយប្រាប់ថា ភ្នំសេដាឱនឫភ្នំក្បាលរមាសនេះកំពង់ពេញនិយមជនបទេសមកកំសាន្តនិងជិះខ្សែយោងតាមរូងភ្នំទៅកំពូលភ្នំមានកំពស់ជាង50ម៉ែត្រ។
ប្អូនប្រុស ហ៊ូ សោភា និយាយប្រាប់បន្តថា នៅក្នុងរូងភ្នំសំបូដោយប្រសាទបាក់បែករៀបពីបូរាណ និងមានរូងបត់បែនជាច្រើនទៀត។
ស្ត្រីឈ្មោះ តន់ គង់ អាយុ59ឆ្នាំ រស់នៅជាប់ជើងភ្នំសេដាឱន ឫភ្នំក្បាលរមាស កាលពីព្រឹកថ្ងៃទី12កុម្ភៈ បានប្រាប់អោយដឹងថាភ្នំនេះជារៀងរាល់ឆ្នាំអោយតែចូលដល់ចូលឆ្នាំប្រពៃណីខ្មែរអ្នកស្រុកតែងតែនិមន្តព្រះសង្ឃចូលទៅស្រង់ព្រះក្នុងរូងភ្នំព្រោះអ្នកស្រុកមានជំនឿងយ៉ាងខ្លាំងទៅលើបារមីថែរក្សាទឹកដីភ្នំក្បាលរមាស។
លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បៈខេត្តកំពតបានថ្លែងប្រាប់អោយដឹងកាលពីថ្ងៃចន្ទ័នេះថាភ្នំសេដាឱនឫភ្នំក្បាលរមាសនេះបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៏ជាតិរួចហើយ។លោកគង់ផល្លាបានប្រាប់អោយដឹងថាបើតាមការស្រាវជ្រាវនិងចុះសិក្សាផ្ទាល់ខាងជំនាញបានរកឃើងឆ្អឹងសត្វរមាសជាច្រើននៅក្នុងរូងភ្នំ។តែពាក្យថាភ្នំសេដាឱននោះវាក្រាន់តែជារឿងព្រេងតែប៉ុណ្ណោះ៕