កំពត ៖ បុរសស្លាប់ភ្លាមៗ ដោយសារឡើងទៅលើកំពូលភ្នំកំពស់ជាប់100ម៉ែត្រ យកគ្រាប់រំសេវច្នៃ ដាក់បំផ្ទុះបំបែកផ្ទាំងថ្មភ្នំ។
ពេលដែលចុចបំផ្ទុះបុរសរូបនោះបានពួននៅប្រហែងថ្មតែផ្ទាំងថ្មដែលលាក់ខ្លួនត្រូវបានរជួយបាក់ធ្លាក់ធ្លាក់ទាំងថ្មទាំងមនុស្សសង្កាត់ស្លាប់នៅនិងកន្លែង។
ហេតុការណ៍ដ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភះ នៅចំណុចភ្នំស្រូវ ជួរភ្នំក្បាលទីង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ជនរងគ្រោះឈ្មោះ ង៉ែត ភឿន អាយុ43ឆ្នាំ មានប្រពន្ធមានកូន3នាក់ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង។ បុរសឈ្មោះ សុខ រ៉ន ភេទប្រុស អាយុ52ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់គាត់ថា ព្រឺកនេះយើងត្រូវបំផ្ទុះផ្ទាំងថ្មចំនួន2រន្ធ ហើយជនរងគ្រោះ ក៏រំសេវឡើងទៅលើភ្នំដើម្បីដាក់គ្រាប់បំផ្ទុះនិងបានចូលពួននៅជ្រុងម្ខាងមិនឆ្ងាយប៉ុន្មាន ពីកន្លែងដាក់រំសេវផ្ទុះ ដោយស្រែកប្រាប់មកគាត់ខាងក្រោមឱ្យប្រុងប្រយ័ត្ន និងឱ្យពួនលាក់ខ្លួន។
បុរសដដែលនេះបន្តថា បន្ទាប់មកសំឡេងផ្ទុះបានលាន់ឮកក្រើកឡើងហើយក៏ស្ងប់ទៅវិញ គាត់ក៏ស្រែកហៅជនរងគ្រោះដែលនៅលើភ្នំ តែមិនឮឆ្លើយតបទេ គាត់ក័ដើរសំដៅទៅមើលកន្លែងថ្មដែលបាក់ធ្លាក់មកក្រោម ស្រាប់តែឃើញជនរងគ្រោះត្រូវថ្មភ្នំសង្កត់ ពីលើ លេចចេញតែជើងមកក្រៅប៉ុណ្ណោះ។
បុរសដដែលបានបន្តថាក្រោយកើតហេតុអស់រយៈពេល៤ម៉ោង ទើបមានអ្នកភូមិមកជួយគាស់ថ្មយកសពបាន និងបានបញ្ជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតមប្រពៃណី៕