ភ្នំពេញ៖ លំនៅឋានចំនួន២ខ្នង ដែលក្នុងនោះជាបន្ទប់ផ្ទះជួលមួយខ្នង ត្រូវបានអគ្គីភ័យ ឆាបឆេះ យ៉ាង សន្ធៅសន្ធៅ គឺចំថ្ងៃសែនចូលឆ្នាំ ប្រ ពៃណីចិន។
អគ្គិភ័យ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី ១៥ខែកុម្ភះ ឆ្នាំ ២០១៨ នៅចំណុច ផ្លូវទន្លេ មេគង្គ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ។ទោះបីជាយ៉ាង ណាពុំបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ឡើយ។
ផ្ទះ ដែលត្រូវបានអគ្គីភ័យ ឆាបឆេះ នោះ មួយខ្នងជាផ្ទះឈើលើថ្មក្រោម មានទំហំប្រមាណ១០ ម៉ែត្រ ៤០មែត្រ មានម្ចាស់ ឈ្មោះ ដាង ប៊ុន ហាក់ ភេទប្រុសអាយុប្រមាណ៥០ឆ្នាំ ជាអតីត សមាជិក ក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វាររបស់គណះបក្សសង្គ្រោះជាតិ ដែលបាន ធ្វើជាបន្ទប់ជូល ប្រមាណជាង ២០បន្ទប់ ។ ចំណែកផ្ទះ ទី២ ជាផ្ទះឈើប្រក់ស័ង្កសី មានទំហំប៉ុន គ្នា មានម្ចាស់ ឈ្មោះដាង យ៉ុម ភេទស្រីអាយុ ៥២ឆ្នាំ មុខរបរលក់អីវ៉ាន់ចាយហួយ និងផ្នែកខាងក្រោយធ្វើជាបន្ទប់ជួល ចំនួន ៤បន្ទប់ ។ផ្ទះទាំង២នេះមានម្ចាស់២នាក់បងប្អូន ។
ទាក់ទិនការកើតមានអគ្គីភ័យ នេះគេពុំដឹងពីមូលហេតុ អ្វី ឡើយ តែគេមានការសង្ស័យថា បណ្តាលមកពី ការដុត ទៀតអូប និងក្រដាស់សែន ពីអ្នកជួលបន្ទប់ លេខ១ របស់ផ្ទះ អតីតក្រុមប្រឹក្សា ខណ្ឌ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែលប្រជពលរដ្ឋ ភាគច្រើនបាននាំគ្នា បាននាំគ្នា អង្គុយផឹក នៅថ្ងៃសែនចូលចូលឆ្នាំ ចិន ស្រាប់តែភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញបន្ទប់ជួល ផ្ទះ របស់ លោក ដាង ប៊ុនហាក់ ។ភ្លាមៗនោះម្នាក់ៗបាននាំគ្នា រត់ប្រសាច់ និងនាំគ្នា ជញ្ជូនអីវ៉ាន់ចេញ ។ ដោយសារតែផ្ទះឈើ លើ ភ្លើង បានឆាប់ឆេះយ៉ាងរហ័ស រាលដាល់ពេញបន្ទុក និងឆេះរាលដាលទៅផ្ទះ មួយខ្នងទៀត របស់បងស្រី ។
តាមព័ត៌មានអោយដឹងថា ខណះនោះបង្កអោយមានការភ្ញាក់ផ្អើល ដល់អាជ្ញាធរ និងសមត្ថកិច្ច ក៍បានហៅរថយន្តជាច្រើនគ្រឿងទៅបាញ់អន្តរាគមន៍ អស់ប្រមាណជាង១ម៉ោង ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា នៅក្នុងហេតុការនេះ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២៥គ្រឿង ទៅអន្តរាគមន៍ ដែលក្នុងនោះមានរថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន ១២គ្រឿង រថយន្តរបស់ក្រុមហ៊ុន អូស៊ី អាយស៊ី ចំនួន ១១គ្រឿង និងរថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ។ អគ្គីភ័យ នេះបានបំផ្លាញ់ផ្ទះចំនួន ២ខ្នងទាំងស្រុង ។
មូលហេតុ ដែលកើតមានអគ្គីភ័យ ពុំទាន់ដឹងច្បាស់ឡើយរងចាំស្រាវជ្រាវសិន តែបើតាមព័ត៌មាន សមត្ថកិច្ច មានការសង្ស័យ បណ្តាលមកពីទៀនធូប និងដុតក្រដាស់ នៅថ្ងៃសែនចូលឆ្នាំ ចិននិងខ្លះថា ទុស្សេខ្សែភ្លើង ៕
ឆេះផ្ទះអស់២ខ្នងនៅជ្រោយចង្វារ ចំថ្ងៃសែនចូលឆ្នាំចិន