ភ្នំពេញៈ ខណៈប្រទេសវៀតណាមកំពុងសម្លឹងវិនិយោគលើឧស្សាហកម្មល្បែង រដ្ឋាភិបាលកម្ពុជាក៏មិនបានច្រានចោលពីលទ្ធភាពឧស្សាហកម្មនេះឲ្យស្របច្បាប់សម្រាប់ពលរដ្ឋកម្ពុជាឡើយ។
ខណៈរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុរបស់វៀតណាមក្នុងដំណាក់កាលបញ្ចប់នៃការដាក់ជូនសេចក្ដីព្រាងច្បាប់ដែល អនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួនលេងល្បែងបានអ្នកនាំពាក្យ នាយកដ្ឋានល្បែងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា កាលពីម្សិលមិញបានបញ្ជាក់ថា វិធានការដូចគ្នានេះសម្រាប់កម្ពុជាមិនទាន់បានលើកមកនិយាយនៅឡើយ ទេ។
បុគ្គលិកកាស៊ីណូមួយនៅបាវិតពេលចេញពី ធ្វើការ។ កម្ពុជានឹងពិចារណាលើការចូលលេងល្បែងរបស់ពលរដ្ឋកម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍
លោក រស់ ភារម្យ បន្តថា៖ «យើងកំពុងសិក្សាអំពីបញ្ហានេះ។ យើងមិនអាចឆ្លើយថា បាទ ឬទេ នៅឡើយទេ។ យើងនឹងលើកយកបញ្ហានេះនៅក្នុងកិច្ចពិភាក្សាជាសាធារណៈ»។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «បាទ យើងបានគិតពីការធ្វើឲ្យការលេងល្បែងស្របច្បាប់ដូចនៅវៀតណាម ដែរ។ សព្វថ្ងៃល្បែងជាឧស្សាហកម្មទូទាំងពិភពលោកមិនមែនគ្រាន់តែនៅក្នុង ប្រទេសមួយ ឬពីរនោះទេ។ វាជាឧស្សាហកម្មអន្តរជាតិ។ ដូច្នេះនៅពេលនេះយើងក៏ត្រូវតែធ្វើឲ្យឧស្សាហកម្មនេះមានលក្ខណៈជា អន្តរជាតិផងដែរ។ ប៉ុន្តែដើម្បីធ្វើដូចនោះបាន យើងត្រូវតែបញ្ចប់ច្បាប់នៅក្នុងប្រទេសកម្ពុជា»។
ភ្នំពេញ ប៉ុស្ដិ៍ បានរាយការណ៍កាលពី ខែមិថុនា ថា សេចក្ដីព្រាងច្បាប់របស់កម្ពុជាថ្មីមួយស្ដីពីការលេងល្បែង និងឧស្សាហកម្មកាស៊ីណូបច្ចុប្បន្នកំពុងព្រាងហើយអាចត្រូវបានបញ្ចប់ យ៉ាងយូរនៅចុងឆ្នាំនេះ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានរំពឹងថា នឹងផ្ដល់អំណាចស៊ើបអង្កេតកាន់តែខ្លាំងដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការគ្រប់គ្រងកន្លែងលេងល្បែងតាមអ៊ីនធឺណិតខុសច្បាប់ជាមួយ គ្នាផងដែរ។
ទន្ទឹមនឹងនេះដែរ បើយោងតាមរបាយការណ៍ថ្មីបានពីសារព័ត៌មាន Bloomberg រដ្ឋាភិបាលវៀតណាម កំពុងផ្លាស់ប្តូរយ៉ាងរហ័សដើម្បីបង្កើតបទប្បញ្ញត្តិដូចគ្នានឹងបទ ប្បញ្ញត្តិរបស់ សិង្ហបុរី និងម៉ាកាវ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទាក់ទាញភ្ញៀវទេសចរលេង ល្បែងនៅបណ្ដាប្រទេសជិតខាងនិងប្រមូលប្រាក់ចំណូលកាន់តែច្រើនតាម រយៈការយកពន្ធ។
លោក រស់ ភារម្យ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា៖ «ការផ្តាស់ប្តូរច្បាប់របស់វៀតណាម នឹងប៉ះពាល់ដល់ប្រទេសកម្ពុជា យ៉ាងពិតប្រាកដ។ ដូចដែលអ្នកអាចមើលឃើញអ៊ីចឹងតាំងពី ប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់បានធ្វើដូចគ្នារួចមក។
ឧស្សាហកម្មនេះកំពុងត្រូវបានអភិវឌ្ឍនៅកម្ពុជា ជាយូរមកហើយ ហើយដើម្បីឲ្យកម្ពុជាប្រឈមនឹងការប្រកួតប្រជែងទៅថ្ងៃមុខ យើងត្រូវតែធ្វើច្បាប់ល្បែង ជាពិសេសជាមួយតំបន់ និងអន្តរជាតិ យើងត្រូវតែត្រៀមឲ្យរួច»។
លោក តុក គឹមសាយ ទីប្រឹក្សានៅកាស៊ីណូ Titan King នៅ ក្រុងបាវិត ដែលគ្រប់គ្រងដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាននិយាយថា ឧស្សាហកម្មល្បែងក្នុងស្រុកកំពុងបារម្ភពីអនាគតអ្នកចូលលេងពី វៀតណាម លោកបន្តថា៖ «គ្រាន់តែនៅបាវិត មានអ្នកលេងល្បែងជនជាតិវៀតណាម ពី ៥០០ ទៅ ១ ០០០ នាក់មកលេងជារៀងរាល់ថ្ងៃ ប្រសិនបើរដ្ឋាភិបាលគេអនុញ្ញាតឲ្យវិនិយោគិនវិនិយោគក្នុងឧស្សាហកម្ម នេះ នឹងមានបញ្ហាធំដល់យើង»។
លោកបន្ថែមថា លោកមិនបានដឹងពីការចង់ធ្វើឲ្យការលេងល្បែងស្របច្បាប់សម្រាប់ ពលរដ្ឋកម្ពុជាឡើយ៖ «ទេ នោះពិតជាមិនត្រូវអនុញ្ញាតទេ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្កោលទោសចំពោះលទ្ធភាពនៃការធ្វើឲ្យវិស័យល្បែងស្របច្បាប់ សម្រាប់ពលរដ្ឋកម្ពុជាថា វានឹងបង្កើនក្តីបារម្ភសម្រាប់ភាពក្រីក្រប្រទេស ហើយផ្តល់ប្រយោជន៍សម្រាប់តែអ្នកមានប៉ុណ្ណោះ។
លោកបន្តថា៖ «វាមានផលវិបាកច្រើន ដូចជា អត្តឃាត កើនឡើងភាពក្រីក្រ ដោយសារមានអ្នកមានអំណាចមួយក្តាប់តូចនឹងទទួលបានប្រយោជន៍ ខណៈប្រទេសជាតិទាំងមូលមិនបានអ្វីសោះ»។ លោកក៏បានអំពាវនាវឲ្យមានការពិភាក្សាជាសាធារណៈលើសេចក្តីព្រាង ច្បាប់ល្បែង។
លោកថ្លែងថា៖ «ពួកគេមិនគួរធ្វើឲ្យស្របច្បាប់ទេ តែផ្ទុយទៅវិញគួរផ្តោតការរកបានចំណូលរបស់កាស៊ីណូ និងការផ្តល់ចំណូលពន្ធតិចតួចវិញ»៕ ប្រភព៖ខ្មែរប៉ុស្តិ៍