ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ តំណា ងជិត១០០០គ្រួសារ បានលើកគ្នាមកតវ៉ាសុំឱ្យរដ្ឋបាលខេត្តជួយអន្តរាគមន៍ផ្តល់បណ្ណ័កម្មសិ ទ្ធិឱ្យ ខណៈដែលដីប្រមាណ២០០ហិចតាទាំងនោះ ត្រូវបានក្លាយទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអស់ទៅហើយ។
លោក ភី ស៊ីថា ពលរដ្ឋម្នាក់រស់នៅក្នុងភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង បានអះអាងថា ដីដែលមានទំនាស់នេះ ជាង២០០ហិចតា ដែលមានពាក់ព័ន្ធជាមួយប្រជាព លរដ្ឋចំនួន៤ឃុំ រួមមានឃុំកណ្តោក ឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង ហើយពួកគាត់កាន់កាប់តៗពីឪពុកម្តាយមក តាំងពីអំឡុងឆ្នាំ១៩៨០មកម្លេះ។ លុះឆ្នាំ១៩៩៦ ក្រុមហ៊ុ នបានចុះទិញ ដោយឱ្យប្រាក់កក់១គ្រួសារចាប់ពី១៥ម៉ឺនដល់៣០ម៉ឺនរៀល ហើយក៏មិនបាន បានឱ្យគ្រប់ចំនួនដែរ ជាហេតុនាំឱ្យពួកគាត់ចូលទៅកាន់កាប់បង្កបង្កើនផលវិញរហូតមក។ ស្រាប់តែក្រោយមកក្រុមហ៊ុនបានបង្ហាញថា មានបណ្ណ័កម្មសិទ្ធី ជាហេតុធ្វើឱ្យពួកគាត់ឆ្ងល់ ថាមិនបានលក់ផង ហេតុដូម្តេចបានជាក្រុមហ៊ុនមានបណ្ណ័កម្មសិទ្ធិ ហើយដោយសារតែជួ បការលំបាកពេក ក៏នាំគ្នាមកសាលាខេត្ត សុំឱ្យលុបចោលនូវបណ្ណ័កម្មសិទ្ធីរបស់ក្រុមហ៊ុន ព្រោះពួកខ្លួនមិនបានលក់ឱ្យនោះទេ និងសំណូមពរឱ្យរដ្ឋបាលខេត្តជួយអន្តរាគមន៍ផ្តល់ប ណ្ណ័កម្មសិទ្ធីឱ្យងាយស្រួលកាន់កាប់អាស្រ័យផល។
បន្ទាប់ពីមានការតវ៉ា លោក បូ សាវឿន នាយកទីចាត់ការអន្តរវិស័យខេត្តកណ្តាល បានចេញមកធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋរើសតំណាង ខ្លួនចំនួន៣នាក់ក្នុង១ភូមិ ដើម្បីធ្វើបែបបទដាក់ចូលមករដ្ឋបាលខេត្ត ដើម្បីពិនិត្យដោះស្រា យជូន។ ហើយនៅរសៀលនេះ គណៈកម្មាធិការដោះស្រាយវិវាទដីធ្លីខេត្ត ក៏បានកោះប្រជុំដើម្បីរកដំណោះស្រាយចំពោះវិវាទដីរវាងពលរដ្ឋនិងពលរដ្ឋ និងពលរដ្ឋជាមួយក្រុមហ៊ុននេះដែរ ហើយបន្ទាប់ពីប្រជុំរួចរាល់យើងនឹងជូនដំណឹងទៅប្រជាពលរដ្ឋដើម្បីឱ្យតំណាងចូ លរួមដោះស្រាយ។ ក្រោយពីទទួលយកនូវការសម្របសម្រួលពីមន្ត្រីសាលាខេត្ត ប្រជាព
លរដ្ឋបានបាននាំគ្នារំសាយត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងអំឡុងម៉ោង១២ថ្ងៃត្រង់។
គួរបញ្ជាក់ដែរថា ដីទំនាស់នៅក្នុងឃុំទាំង៤ខាងលើ បានស្ងប់ស្ងាត់អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយទើបតែកម្រើកឡើងវិញ ខណៈដែលគម្រោងសង់ព្រលានយន្តហោះត្រូវបានលេចឡើង នៅពេលដែលក្រុមឈ្មួញនាំគ្នាសម្រុកចុះទិញ ហើយទំនាស់ទាំងនេះក៏មានក្រុមអ្នកគក់ជេរនិងឈ្មួញនៅពីក្រោយជាច្រើនក្រុមដែរ៕\