មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​រក​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព​នៅ​ផ្សារ​តាខ្មៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ខេត្តកណ្តាល ៖ ​មុខទំនិញ​ដែល​កំពុង​ចរ​រាចរ​ណ៏​នៅក្នុង​ផ្សារ​តាខ្មៅ ចំនួន​៣៨​គំរូ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ខេត្តកណ្តាល មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម បាន​សហការគ្នា​ចុះ​ផ្សារ និង​ធ្វើ​កោសល្យ​វិ​ច្ជ័​យ​តាមរយះ​រថយន្ត​មន្ទីរ​ពិសោធ​ន៏​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​។​

​ក្រុមការងារ​ចំរុះ​ដឹ​កា​នាំ​ដោយ​លោក អ៊ូ ម៉ាន់​រិ​ន ប្រធាន​សាខា​កាំ​ក្រុង​ត្រូល​ខេត្ត និង​លោក គ្រី ប៉ូ​រិ​ន អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល​។​

​លោក អ៊ូ ម៉ាន់​រិ​ន បាន​ជំរាបជូន​ដល់​អាជីវករ ដែល​កំពុង​បំរើ​សាវា​ផ្នែក​ចំណីអាហារ​នៅ​ផ្សារ​តាខ្មៅ ដែល​លក់ដូរ​ជូន​ប្រជាពលរដ្ឋ អោយបាន​ត្រឹមត្រូវ​តាម​កំណត់​កាល​បរិ​ច្ជេ​ទ​កំប៉ុង​កំពិត​ត្រូវ​ដកចេញ រាល់​មុខទំនិញ​ត្រូវ​ធានា​មានគុណ​ភាព សោភ័ណភាព​ទាំង​ការ​វេច​ខ្ជ​ប់ ការបិទ​ផ្លាកសញ្ញា​របស់​ក្រុមហ៊ុន ឫ​សិប្បកម្ម​។​

លោក​ក៏បាន ជំរាប​ផងដែរ​ចំពោះ​តួនាទី​របស់​អាជីវករ​ទាំងអស់ មិនមែន​គ្រាន់តែ​លក់ទំនិញ​របស់ខ្លួន​អោយ​អស់ពី​តូប រាន ឫក​ញ្ជ្រែ​ង​នោះទេ គឺ​វា​អាចទាក់ទង​ទៅនឹង​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​តែង​មក​ទិញ​ទំនិញ​របស់​ពួកយើង​យកទៅ​បរិភោគ ថា​តើ​ទំនិញ​របស់​ពួកយើង​មាន​សុវត្ថិភាព​ក្នុងការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ដែរ​ឫ​ទេ ព្រោះ​ថាបើ​ការទទួល​ទាន​របស់​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប៉ះពាល់​សុខភាព​នោះ អាជីវករ​នេះឯង​ក៏​ជា​អ្នក​រួមចំណែក​១​ផ្នែក​ដែរ​លើ​ការជួយ​ថែទាំ​សុខភាព​របស់​ប្រជាជន និង​របស់​មន្ត្រី​ជំនាញ​ផ្នែក​ម្ហូប​ចំណីអាហារ​នេះដែរ ដូច្នេះ​ការលក់ដូរ​របស់​អាជីវ​ករ និង​ការទិញ​ទំនិញ​របស់​ប្រជាពលរដ្ឋ គឺ​វា​មាន​ទំនាក់ទំនង​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ​។​បើ​ទំនិញ​មិនមែន​គុណភាព ឫ​សុវត្ថិភាព​ក្នុងការ​បរិភោគ អ្នកទិញ​អាចធ្វើ​ការកំណត់​សំគាល់​ទីតាំង រាន តូប ដែល​អាជីវ​ករលក់​ថ្ងៃក្រោយ​ប្រជាពលរដ្ឋ​នឹងមិន​ចូល​ទិញ​ទំនិញ​របស់​យើង​ឡើយ​។ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ទាំង​៣៨​គំរូ ក្រុមការងារ​ចំរុះ​បាន​រកឃើញ​ទៅលើ​ស្លឹក​ខ្ទឹម ដែលមាន​សល់​សំណល់​សារធាតុ​ថ្នាំ​កសិកម្ម​(​តិចតួច​) ដកហូត​សត្វ​ក្រួច​បាន​ចំនួន​៣០kg ដែលមាន​សភាព​ខួច​គុណភាព​(​ស្អុយរលួយ​) ក្រៅពីនេះ​ពុំបាន​រកឃើញ​សារធាតុ​អ្វីដែល​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ និង​បាន​ចែក​ខិតប័ណ្ណ​អប់រំ​ស្តីពី​ចំណីអាហារ ជូន​ដល់​អាជីវករ​ដែល​គាត់​លក់ដូរ​តាម​ផ្ទះ​ជុំវិញ​ផ្សារ និង​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក អ៊ូ ម៉ាន់​រិ​ន ប្រធាន​សាខា​កាំកុងត្រូល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ដាំ​ដំណាំ​គ្រប់​ប្រភេទ ត្រូវ​ពិនិត្យ​អោយបាន​ត្រឹមត្រូវ នៃ​អាយុកាល​នៃ​ការដាំ​មុននឹង​យកមក​លក់ដូរ ឫ​ធ្វើ​ចរ​រាចរ​ណ៏​នៅក្នុង​ទីផ្សារ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕