ភ្នំពេញ ៖ ក្រសួងទេសចរណ៍បង្ហាញរបាយការណ៍ថា មានអ្នកទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍ នានាក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ បើ ប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំ២០១៨កន្លងទៅនេះមានបងប្អូនប្រជាពល
រដ្ឋ និងទេសចរអន្តរជាតិបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានទូទាំងប្រទេស មានចំនួន ប្រមាណជិត ៩សែននាក់ កើនឡើងប្រមាណ ៥៤.៥៦ % ក្នុងនោះទេសចរជាតិមានចំនួន ប្រមាណជាង ៧សែននាក់ កើនឡើងប្រមាណ ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ប្រមាណជាង ១សែននាក់ កើនឡើង ៩៣.៥៩% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖ សៀមរាបកើនឡើងប្រមាណ ១៣.៩៣% ខេត្តព្រះសីហនុកើនឡើងប្រមាណ ៦.៥០% កំពត កើនឡើងប្រមាណ ៥១.៦៤% ហើយក្នុងនោះអ្នកទៅកំសាន្តនៅរមណីយដ្ឋានបូកគោ មាន ចំនួនប្រមាណ ៦៩៧០០នាក់ បាត់ដំបងកើនឡើងប្រមាណ ៩៤.៣៥% រាជធានីភ្នំពេញ កើនឡើងប្រមាណ ៨.៤៧% កោះកុងកើនឡើងប្រមាណ ១៦៤% ក្រចេះកើនឡើងប្រមាណ ៧.៩១% រតនគិរីកើនឡើងប្រមាណ ៥.៧០% មណ្ឌលគិរីកើនឡើងប្រមាណ ១៨.០៣% ស្ទឹងត្រែងកើនឡើងប្រមាណ ៩.៤២% កំពង់ស្ពឺកើនឡើងប្រមាណ ៤.២០% ព្រះវិហារកើន ឡើងប្រមាណ ១៨.៣៣% និងខេត្តកំពង់ធំកើនឡើងប្រមាណ ២៥៨.៨០%។នេះបើតាមរបាយ ការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
ក្រសួងទេសចរណ៍បានបន្ថែមថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍យើងសង្កេតឃើញថា ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដោយសារគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ដែលធ្វើប្រជាពលរដ្ឋមានជីវភាពធូធារជម្រុញឱ្យមានការធ្វើដំណើរកម្សាន្ត។ ម្យ៉ាងវិញដោយ មានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយក ចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចជម្រុញដល់ការងារអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តបាន កាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារនៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃគួរអោយកត់សំគាល់ឡើយ៕
ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តតាមរមណីដ្ឋាននានាកើនឡើង