លិច​ស៊ី​ស​RX៣០០​បើក​លឿន​រ៉េ​ចង្កូត​បុក​មាត់​លូ​ហោះ​ឆ្លង​ប្រឡាយ​ប្រ​ហែ​៤០​ម៉ែត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ព្រៃវែង ៖​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​បើក​លឿន​រ៉េ​ចង្កូត​ទៅបុក​មាត់​លូទឹក​ហើយ​ហោះ​រំលង​ប្រឡាយ​ប្រហែល​៤០​ម៉ែត្រ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​នៅ​កណ្តាល​វាលស្រែ​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​អន្លុង​ស​.​ឃុំ​រំលេច​.​ស្រុក​ស៊ីធរ​កណ្ដាល​.​ខេត្តព្រៃវែង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក​LEXUS.RX300​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​២AS.០១២៤​បើកបរ​ដោយ​ឈ្មោះ​យិន​.​ចាន់​ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល​.​សង្កាត់​ក្បាលកោះ​.​ខណ្ឌ​ច្បារអំពៅ​.​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ផ្សារ​ព្រែក​សណ្ដែក​ទៅ​ព្រៃ​ព្នៅ​)​លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​មាត់​លូ​រួច​ហោះ​រំលង​ប្រឡាយទឹក​ប្រហែល​៤០​ម៉ែត្រ​ក្រឡាប់​លើកជើង​ទ្រ​មេឃ​នៅ​កណ្តាល​វាលស្រែ​របស់​ប្រជា​ពលរ​ដ្ធ​តែម្តង​។​ភ្លាម​នោះគេ​បានឃើញ​តៃកុង​រថយន្ត​វ៉ៃ​កញ្ចក់​ចេញមកក្រៅ​ខ្លួនឯង​ដោយ​ពុំមាន​រងរបួស​អ្វី​បន្តិច​ឡើយ​។

ក្រោយ​ទទួលបាន​ព៌​ត​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូល​ដ្ធា​ន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​ពិនិត្យមើល​។​ប៉ុន្តែ​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួនឯង​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​មិនមាន​ការខូចខាត

ដល់​សម្បត្តិ​សាធារណៈ​សមត្ថកិច្ច​ក៍ស​ម្រេច​ឲ្យ​ម្ចាស់​រថយន្ត​ហៅ​ឡានស្ទូច​មក​ស្ទូច​រថយន្ត​របស់ខ្លួន​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​។​ករណីនេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​លឿន​ហួស​ល្បឿន​កំណត់ និង​ធ្វេស​ប្រ​ហេស​៕