ខេត្តតាកែវ ៖ គម្រោងស្តារប្រឡាយប្រវែងជាង៤០គីឡូម៉ែត្រក្រោមប្រាក់កម្ចីធនាគារអភិវឌ្ឍន៍អាស៉ី(ADB)អាចស្រោច ស្រពផ្ទៃដីស្រែប្រាំងជាង៥ម៉ឺនហិចក្នុងខេត្តតាកែ និងខេត្តកំពតពីស្រុកបូរីជលសារ ស្រុកកោះអណ្ដែតនិងស្រុកគីរីវង់នៅក្នុងខេត្តតាកែវ ស្រុកកំពង់ត្រាចនិងស្រុកបន្ទាយ មាស ក្នុងខេត្តកំពងដែលមានប្រវែង ៤៧គីឡូម៉ែត្រ។
លោក ឈូ សុធា អភិបាលរងខេត្តតាកែវបានមាន ប្រសាសន៍ថា គម្រោងស្ដាប្រឡាយ៩៨របស់ក្រសួងធនធានទឹក អាចទ្រទ្រង់ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករបានប្រមាណជាង៥ម៉ឺនហិកតា។ និងកាត់បន្ថយប្រជាពលរដ្ឋចំណាកស្រុកព្រោះប្រជាពល រដ្ឋអាចធ្វើស្រែបាន២ទៅ៣ដង ក្នុងមួយឆ្នាំប្រសិនបើមានទឹកគ្រប់គ្រាន់។
លោក ចាន់ ស៊ីណាត អគ្គនាយករងបញ្ចេកទេសក្រសួងធនធានទឹកបានលើកឡើងថា មន្ត្រីជំនាញរបស់ក្រសួងបានធ្វើការសិក្សាយ៉ាងច្បាស់លាស់នៃគម្រោងស្ដាប្រឡាយ៩៨នៅក្នុងខេត្តតាកែវនិងតភ្ជាប់ដល់ខេត្តកំពតពីផលប៉ះពាល់បរិស្ថានជាពិសេសពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ការសិក្សារបស់យើងបានបង្ហាញថាមិនមានផលប៉ះពាល់ដល់បរិស្ថាននិងប្រជាពលរដ្ឋនោះទេ។
លោកបានបន្តថា គម្រោងស្ដាប្រឡាយនៅក្នុងខេត្ត តាកែវ កំពត អាចនិងចាប់ផ្ដើមដំណើរការនៅដើម្បីឆ្នាំ ២០១៩ខាងមុខ ហើយមូលហេតុនៃភាពយឺតយ៉ាវនេះគឺបណ្ដាលមកពីការព្រួយបារម្ភរបស់មន្ត្រីជំនាញធនា គារអភិវឌ្ឍនអាស៊ីដែលជាម្ចាស់នៃប្រាក់កម្ចី។
មន្ត្រីជំនាញរបស់ធនាគារអភិវឌ្ឍន៏អាស៊ីបានសំដែងការព្រួយបារម្ភពីផលប៉ះពាល់មួយចំនួននៃគម្រោងស្ដាប្រឡាយនេះជាពិសេសពីផលប៉ះពាល់នៃការអភិរក្សសត្វគ្រៀលនៅតំបន់អភិរក្សបឹងព្រែកល្ពៅនិងរងការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមប្រឡាយរាប់រយគ្រូសារផងដែរ។
លោក លី សាវ៉េត អភិបាលរងខេត្តកំពត បានមាន ប្រសាសន៍ថាគម្រោងស្ដាប្រឡាយរបស់ក្រសួងធន ធានទឹក ផលប៉ះពាល់នៃគម្រោងស្ដាប្រឡាយនេះគឺមានតិចតួចបំផុត ហើយយកមកប្រៀបធៀបនិងផលចំណេញដែលបងប្អូនកសិករទទួលបានមកវិញគឺមានទំហ៊ំធំធេងណាស់៕